ព័ត៌មានអន្តរជាតិ

រដ្ឋទូតអាមេរិក ប្រចាំនៅរុស្សី ត្រឡប់ទៅក្នុងទីក្រុងមូស្គូវិញហើយ

បរទេស៖ រដ្ឋទូតប្រចាំនៅប្រទេសរុស្សី របស់សហរដ្ឋអាមេរិកលោក John Sullivan ត្រូវបានគេដឹងថាបានធ្វើដំណើរ មកដល់ទីក្រុងមូស្គូវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ ក្រោយការចាកចេញពីទីនេះអស់រយៈពេល ២ខែកន្លងមកក្នុងអំឡុងពេល មានភាពតានតឹងរវាងរុស្សី និងអាមេរិក។

ការវិលត្រឡប់វិញរបស់លោក Sullivan ត្រូវបានគេមើលឃើញដែរកើតឡើង នៅក្រោយពេលដែលជំនួប រវាងមេដឹកនាំរបស់រុស្សីលោក Putin និងប្រធានាធិបតីអាមេរិក Biden នៅក្នុងទីក្រុង Geneva កាលពីសប្តាហ៍កន្លងមកហើយ ខណៈពេលជាមួយគ្នានេះលោក Anatoly Antonov រដ្ឋទូតរុស្សីប្រចាំនៅអាមេរិក ក៏បានធ្វើដំណើរមកដល់ ទីក្រុងវ៉ាស៊ិនតោនផងដែរ។

រំលឹកដែរថា កាលពីខែមិនាមេដឹកនាំរុស្សីលោក Putin បានធ្វើការកោះហៅលោក Antonov ឲ្យត្រឡប់មកកាន់ទីក្រុងមូស្គវិញ បន្ទាប់ពីសេចក្តីថ្លែងការណ៍មួយដោយលោក Biden បានហៅលោក Putin ថា គឺជាមេឃាតករឬ Killer ហើយនៅក្នុងខែមេសាអាមេរិក ក៏បានប្រកាសហៅលោក Sullivan ឲ្យត្រឡប់មកអាមេរិកវិញដូចគ្នា៕

ប្រែសម្រួល៖ ស៊ុន លី

To Top