បរទេស៖ រដ្ឋបាលលោក ចូ បៃដិន នាពេលថ្មីៗនេះ បានធ្វើការដាក់បន្តបម្រាម ដែលបង្កើតឡើងក្នុងសម័យលោក ត្រាំ លើការប្រើប្រាស់ លិខិតឆ្លងដែនអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសកុម្មុយនិស្ត ឯកោកូរ៉េខាងជើង សម្រាប់រយៈពេលមួយឆ្នាំថែមទៀត។ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានធ្វើការកំណត់ថា នៅតែបន្តមានហានិភ័យធ្ងន់ធ្ងរ ចំពោះពលរដ្ឋនិងជនជាតិអាមេរិក ពាក់ព័ន្ធការចាប់ខ្លួន និងឃុំខ្លួនរបស់ពេលយូរ ដែលបង្កឲ្យមានគ្រោះថ្នាក់ ដល់សុវត្ថិភាពរាងកាយរបស់ពួកគេ។ សេចក្តីជូនដំណឹងមួយបាននិយាយថា...
បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន នឹងជួបគ្នាផ្ទាល់ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នៅក្នុងទីក្រុងវ៉ាស៊ីនតោន នាខែក្រោយនេះ នេះបើតាមការបញ្ជាក់ពីសេតវិមាននិងវិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូ។ លេខាធិការព័ត៌មានសេតវិមាន លោកស្រី Jen Psaki តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់នៅក្នុងសន្និសីទកាសែតមួយនាថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា “លោកប្រធានាធិបតី បៃដិន រង់ចាំធ្វើការស្វាគមន៍លោកប្រធនាធិបតី មូន របស់សាធារណរដ្ឋកូរ៉េ...