ព័ត៌មានជាតិ
ចំណាយជិត១លានដុល្លារ ទិញទឹកខ្មៅលុបមិនជ្រះ បម្រើឲ្យការបោះឆ្នោត
ភ្នំពេញ ៖ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងថា ទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ ក្នុងពេលបោះឆ្នោតជ្រើសរើស តាំងតំណាងរាស្ដ្រី នីតិកាលទី៧ ឆ្នាំ២០២៣នេះ ត្រូវបានចំណាយថវិកាចំនួន ៩៦៣,៣១០ ដុល្លារ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ស្តីពីការបង្ហាញទឹកខ្មៅលុបមិនជ្រះប្រើប្រាស់ ក្នុងការបោះឆ្នោត និងការសាកល្បងគុណភាពទឹកខ្មៅ...