ព័ត៌មានអន្តរជាតិ
ទុរេនរបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ប្រទេសចិនគិតជាតម្លៃជិត ១ពាន់លានដុល្លារ កាលពីខែកញ្ញា
បរទេស៖ ប្រទេសចិនក្នុងខែកញ្ញាបានចំណាយប្រាក់ជិត ១ ពាន់លានដុល្លារលើការនាំចូលទុរេនរបស់វៀតណាម ដោយបានកើនឡើង 68% ធៀបនឹងខែមុន និងស្មើនឹង 94% នៃតម្លៃដឹកជញ្ជូនផ្លែឈើសរុប។ នេះជាខែទីបីជាប់ៗគ្នាដែលចិនបានបង្កើនការទិញទុរេនវៀតណាមយ៉ាងខ្លាំង បន្ទាប់ពីមានការធ្លាក់ចុះដោយសារ ការរឹតបន្តឹងការត្រួតពិនិត្យគុណភាពនេះ។ នេះបើតាមគយវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលប្រាំបួនខែដំបូង...