ព័ត៌មានជាតិ
ទូតថ្មីជប៉ុន សន្យាធ្វើកិច្ចសហប្រតិបត្តិការ រវាងសភាកម្ពុជា-ជប៉ុន កាន់តែស្អិតរមួតថែមទៀត
ភ្នំពេញ ៖ ឯកអគ្គរាជទូតថ្មីជប៉ុនប្រចាំកម្ពុជា លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី (UENO Atsushi) សន្យាថា នឹងខិតខំជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភាកម្ពុជា-ជប៉ុនឲ្យកាន់តែស្អិតរមួតឡើង។ ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី១២កុម្ភៈឆ្នាំ២០២៣ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានលើកឡើងថា ក្នុងបេសកកម្មការទូតរបស់លោក...