ព័ត៌មានជាតិ
សម្តេចធិបតី ឲ្យអាជ្ញាធរត្រូវធានាសន្តិសុខ សុវត្ថិភាព ជូនទេសចរ ក្នុងខេត្តសៀមរាប
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបានចំណាយលុយជាង១៥០លានដុល្លារ សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរួចហើយ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើយ៉ាងណា ធានាសុវត្ថិភាព សន្តិសុខ នៅក្នុងតំបន់ជុំវិញព្រលានថ្មី ក៏ដូចជានៅក្នុងខេត្តសៀមរាប ជូនដល់ភ្ញៀវទេសចរ ។ ថ្លែងក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃទី១៦ វិច្ឆិកានេះ សម្តេចធិបតីមានប្រសាសន៍ថា...