ព័ត៌មានជាតិ

សម្តេចធិបតី ឲ្យអាជ្ញាធរត្រូវធានាសន្តិសុខ សុវត្ថិភាព ជូនទេសចរ ក្នុងខេត្តសៀមរាប

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលបានចំណាយលុយជាង១៥០លានដុល្លារ សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធរួចហើយ ដូច្នេះអាជ្ញាធរមានសមត្ថកិច្ច ត្រូវធ្វើយ៉ាងណា ធានាសុវត្ថិភាព សន្តិសុខ នៅក្នុងតំបន់ជុំវិញព្រលានថ្មី ក៏ដូចជានៅក្នុងខេត្តសៀមរាប ជូនដល់ភ្ញៀវទេសចរ ។

ថ្លែងក្នុងឱកាស អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នាថ្ងៃទី១៦ វិច្ឆិកានេះ សម្តេចធិបតីមានប្រសាសន៍ថា “រដ្ឋាភិបាល បានចំណាយជាង១៥០លានដុល្លាររួចទៅហើយ នៅក្នុងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងខេត្ត អភិបាលខេត្តនៅទីនេះ ក៏ខិតខំកែច្នៃ និងធ្វើយ៉ាងរៀបចំបរិស្ថាន នៅក្នុងខេត្តរបស់យើង អាជ្ញាធរមានសមត្ថកិច្ច ជួយធ្វើយ៉ាងណា ឲ្យសុវត្ថិភាព សន្តិសុខ នៅក្នុងតំបន់ជុំវិញព្រលានថ្មីនេះ ក៏ដូចជានៅក្នុងខេត្ត” សៀមរាប។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបញ្ជាក់ថា “ធ្វើយ៉ាងណា ឲ្យមានដំណើរការបានល្អ ធានានូវសន្តិសុខ សុវត្ថិភាព ស្ថេរភាព ជូនទេសចររបស់យើង នៅក្នុងខេត្ត កិច្ចការនេះសំខាន់ណាស់”៕

To Top