ព័ត៌មានជាតិ
កម្ពុជា នៅតែប្ដេជ្ញាចិត្ត ធ្វើការងារឲ្យកាន់តែជិតស្និទ្ធជាមួយ យន្ដការសិទ្ធិមនុស្សរបស់UN
ភ្នំពេញ ៖ លោកទេសរដ្ឋមន្ដ្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា ក្នុងស្មារតី ដែលសិទ្ធិមនុស្សមានលក្ខណៈជាសកល និងមិនអាចកាត់ផ្តាច់បាន កម្ពុជានៅតែប្ដេជ្ញាចិត្ត ក្នុងការធ្វើការងារឲ្យកាន់តែជិតស្និទ្ធជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN)។ ថ្លែងក្នុងបទអន្ដរាគមន៍ នាឱកាសអញ្ជើញចូលរួមខួប លើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពី សិទ្ធិមនុស្ស និងបង្ហាញពីការប្តេជ្ញាចិត្ត (Pledge) របស់កម្ពុជា ស្ដីពី...