ព័ត៌មានជាតិ
សម្តេចធិបតី៖ វត្តមានលោក ម៉ាក្រុង នៅកម្ពុជា ផ្តល់សន្ទុះថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាមានប្រសាសន៍ថា វត្តមានជាប្រវត្តិសាស្ត្ររបស់លោកអេម៉ានុអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំងនៅកម្ពុជា បានផ្តល់សន្ទុះថ្មីដល់ទំនាក់ទំនងកម្ពុជា-បារាំង និងជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ក្នុងជំនួបទ្វេភាគីរវាងសម្តេចធិបតី ជាមួយប្រធានាធិបតីបារាំង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ប្រធានាធិបតីថ្លែងថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកនៅពេលនេះ នឹងបើកទំព័រប្រវត្ដិសាស្ត្រថ្មីនៃទំនាក់ទំនងបារាំង-កម្ពុជា។ ជាមួយគ្នានេះ, លោកវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងសង្កត់ធ្ងន់ពីការបន្តពង្រឹង...