ភ្នំពេញ៖ នៅចំពោះមុខ រដ្ឋមន្រ្តីការបរទេសចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ពីបំណង ចង់ឃើញទំហំពាណិជ្ជកម្ម រវាងកម្ពុជា-ចិន កើនឡើងដល់ ១៥ពាន់លានដុល្លារ ខណៈឆ្នាំ២០២១ បានឡើងដល់ជាង ១១ពាន់លានដុល្លារ។ ថ្លែងនៅក្នុងជំនួបជាមួយ លោក វ៉ាង យី (Wang Yi )...
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារ នៅឆ្នាំ២០២១ និងសង្ឃឹមថា នៅឆ្នាំ២០២២នេះ អាចនឹងសម្រេចបាន ១២ពាន់លានដុល្លារ ។ នេះបើតាមលេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០២២...
ភ្នំពេញ៖ យោងតាមទិន្នន័យតួលេខ របស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិន ក្នុងឆ្នាំ២០២១មានទឹកប្រាក់សរុបប្រមាណជាង ១១.១៤៤ពាន់លានដុល្លារអាមេរិក មានកំណើន៣៧.២៨%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។ យោងតាមគេហទំព័រហ្វេសប៊ុកស្ថានទូតចិន ប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះទំហំនៃការនាំចេញ របស់កម្ពុជា ទៅកាន់ប្រទេសចិនមានទឹកប្រាក់ប្រមាណ ១.៥១ពាន់លានដុល្លារអាមេរិក មានកំណើន៣៩%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ រីឯទំហំនៃការនាំចូលពីចិនមកកាន់ប្រទេសកម្ពុជា មានទឹកប្រាក់ប្រមាណ៩.៦៣ពាន់លានដុល្លារអាមេរិក មានកំណើន៣៧%បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំ២០២០៕
ភ្នំពេញ៖ ថ្មីៗនេះ យោងតាមតួលេខរបស់ ក្រសួងពាណិជ្ជកម្មកម្ពុជាបានឱ្យដឹងថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា មានចំនួនទឹកប្រាក់កើន រហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន ៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ យោងតាមស្ថានទូតចិនប្រចាំកម្ពុជា បានឱ្យដឹងថា ក្នុងនោះ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិនមានចំនួនប្រមាណ ១២២២លានដុល្លារអាមេរិក មានកំណើន៤៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០។...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលពីឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបាន ចំនួន ៣៥ ៨០៥.៨៥លានដុល្លារ ក្នុងនោះ ការនាំចេញមានទំហំទឹកប្រាក់ ចំនួន ១៧២ ១៥.៣៧លានដុល្លារ កើនឡើង១៦,៧២%។ យោងតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ចេញផ្សាយនាពេលថ្មីៗនេះបានឲ្យដឹងថា «ទំហំពាណិជ្ជកម្ម សម្រេចបាន ៣៥ ៨០៥.៨៥លានដុល្លារអាមេរិក កើនឡើង២.៥៤%...