ព័ត៌មានជាតិ
អាមេរិក រារាំងមិនឱ្យមីយ៉ាន់ម៉ា ដកលុយចំនួន ១ពាន់លានដុល្លារ ពីធនាគារញូយ៉ក ក្រោយពីយោធាធ្វើរដ្ឋប្រហារ
បរទេស៖ កាលពីដើមខែនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានចេញបទបញ្ជាប្រតិបត្តិមួយ ដែលរារាំងមីយ៉ាន់ម៉ាមិនឱ្យចូលទៅ កាន់មូលនិធិដែលកំពុងកាន់កាប់ ដោយធនាគារអាមេរិក។ បទបញ្ជានេះបានកើតឡើង បន្ទាប់ពីយោធានៃប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានធ្វើរដ្ឋប្រហារនិងទម្លាក់មន្ត្រីរដ្ឋាភិបាល ដែលបានជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមមន្រ្តីរដ្ឋាភិបាលសហរដ្ឋអាមេរិក...