ភ្នំពេញ៖ អនុវត្តតាមសេចក្តីអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងស្មារតីសាមគ្គីជាតិខ្មែរ ដើម្បីជួយសម្រាលបន្ទុកដល់គ្រួសារយោធិនពលី រងរបួស និងពិការភាព ក្នុងសមរភូមិការពារបូរណភាពទឹកដី ក្នុងសង្រ្គាមឈ្លានពានរបស់ថៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នឹងលុបចោលបំណុលទាំងស្រុងជូនដល់យោធិនពលីជីវិត និងពិការអចិន្រ្តៃយ៍ ។
ភ្នំពេញ ៖ ក្រុមការងារអង្គភាពសម្របម្រួលគម្រោងនៃធនាគារ ARDB នៅថ្ងៃ៧ សីហា បានសហការជាមួយសាខាខេត្តបាត់ដំបងចុះជួបតំណាង និងសមាជិកសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្ដា ដើម្បីធ្វើបទបង្ហាញពីយន្តការអនុវត្តគម្រោង និងសិក្សាលទ្ធភាពអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ គាំទ្រការដាំដុះបន្លែសុវត្ថិភាព និងផ្គត់ផ្គង់បន្លែសុវត្ថិភាពក្នុងស្រុក ក្រោមការផ្ដួចផ្តើម និងគាំទ្រដោយធនាគារ ARDB ដែលមានទីតាំងនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ បន្ថែមពីនេះ ក្រុមការងារបានផ្សព្វផ្សាយពីការបើកគណនីសន្សំ និងដំឡើងកម្មវិធី...