ព័ត៌មានជាតិ
អាជ្ញាធរ បង្ក្រាបជនសង្ស័យ២នាក់ និងដកហូត សារធាតុញៀន ចម្រុះជិត៦០គីឡូ
ភ្នំពេញ ៖ កងកម្លាំងជំនាញ នៃការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបជន សង្ស័យចំនួន២នាក់ និងដកហូតសារធាតុញៀន ចម្រុះទម្ងន់ប្រមាណជា ៥៨គីឡូក្រាម។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ស ថេត...