ព័ត៌មានអន្តរជាតិ
អាមេរិក៖ ការវិភាគលើការធ្លាក់យន្ដហោះ Osprey នៅឯឆ្នេរសមុទ្រជប៉ុន នឹងត្រូវចំណាយពេលជាច្រើនសប្តាហ៍
វ៉ាស៊ីនតោន៖ កងទ័ពអាកាសអាមេរិកបានឲ្យដឹងថា ខ្លួនបានរកឃើញឧបករណ៍ថតទិន្នន័យហោះហើរពីយន្តហោះ Osprey របស់ខ្លួនដែលបានធ្លាក់ចេញពីកោះភាគនិរតីនៃប្រទេសជប៉ុនកាលពីចុងខែវិច្ឆិកា ហើយការវិភាគលើកំណត់ត្រាត្រូវបានគេរំពឹងថា នឹងចំណាយពេលជាច្រើនសប្តាហ៍។ ឧបករណ៍ថតសំឡេង ដែលត្រូវបានគេស្គាល់ថាជាប្រអប់ខ្មៅ និងឧបករណ៍សំខាន់ៗផ្សេងទៀតសម្រាប់ការស៊ើបអង្កេត ដែលកំពុងបន្តនៃឧបទ្ទវហេតុគ្រោះថ្នាក់នេះនឹងត្រូវបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីទាញយកទិន្នន័យ នេះបើយោងតាមបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាស។ យន្តហោះ CV-22 Osprey របស់កងទ័ពអាកាសបានធ្លាក់ចេញពីកោះ Yakushima កាលពីថ្ងៃទី២៩ ខែវិច្ឆិកា អំឡុងពេលធ្វើសមយុទ្ធជាប្រចាំ ដោយបានសម្លាប់មនុស្សទាំងប្រាំបីនាក់នៅលើយន្តហោះ tilt-rotor...