បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុក នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អជ្ញាធរតួកគី បានឈានទៅដល់ការចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានសង្ស័យថា មានការពាក់ព័ន្ធទៅនឹងការធ្វើឃាត ប្រធានាធិបតីហៃទីលោក Jovenel Moise។ កាសែត Hurriyet Daily News បានចេញផ្សាយថាតុលាការ បានសម្រេចចិត្តធ្វើការឃុំខ្លួនបុរសដែលមានឈ្មោះថា Samir Handal រយៈពេល៤០ថ្ងៃបណ្តោះអាសន្ន។ Handal ត្រូវបានចាប់ខ្លួន...
បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នូវប្រេសិតពិសេសមួយរូបសម្រាប់ប្រទេសហៃទី ក្រោយមានហេតុការណ៍ធ្វើឃាតលោកប្រធានាធិបតីនៃប្រទេសនេះ កាលពីដើមខែនេះ។ យោងតាមសេចក្តីប្រកាសនោះ ក្រសួងការបរទេសអាមេរិក បានតែងតាំងលោកឯកអគ្គរដ្ឋទូត Daniel Foote ដែលជាសមាជិកនៃទីភ្នាក់ងារបរទេសជាន់ខ្ពស់មួយរូប ឲ្យធ្វើជាប្រេសិតពិសេសសម្រាប់ប្រទេសហៃទី ដើម្បីសម្របសម្រួលដល់សន្តិភាពនិងស្ថិរភាព ព្រមទាំងគាំទ្រកិច្ចប្រឹងប្រែងរៀបចំការបោះឆ្នោតជ្រើសប្រធានាធិបតីនិងរដ្ឋសភា ដោយសេរីនិងយុត្តិធម៌។ សេចក្តីប្រកាសដដែលនេះបាននិយាយដូច្នេះថា “លោកប្រេសិតពិសេស Foote នាំយកនូវបទពិសោធន៍ការទូតដ៏ទូលំទូលាយ មកកាន់តំណែងនេះ...