ព័ត៌មានអន្តរជាតិ

តួកគី ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធទៅនឹងការធ្វើឃាត ប្រធានាធិបតីហៃទី

បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានក្នុងស្រុក នៅថ្ងៃអង្គារនេះបានឲ្យដឹងថា អជ្ញាធរតួកគី បានឈានទៅដល់ការចាប់ខ្លួនបុរសម្នាក់ ដែលត្រូវបានសង្ស័យថា មានការពាក់ព័ន្ធទៅនឹងការធ្វើឃាត ប្រធានាធិបតីហៃទីលោក Jovenel Moise។

កាសែត Hurriyet Daily News បានចេញផ្សាយថាតុលាការ បានសម្រេចចិត្តធ្វើការឃុំខ្លួនបុរសដែលមានឈ្មោះថា Samir Handal រយៈពេល៤០ថ្ងៃបណ្តោះអាសន្ន។

Handal ត្រូវបានចាប់ខ្លួន នៅឯអាកាសយានដ្ឋានទីក្រុងកាប៊ុល ដោយក្រុមប៉ូលីស នៃរដ្ឋធានីអ៊ីស្តង់ប៊ូលកាលពីថ្ងៃចន្ទ ខណៈដែលគាត់កំពុងព្យាយាមធ្វើការហោះហើរ ពីអាមេរិក និងឆ្លងកាត់តួកគី ទៅដល់ប្រទេសហ្ស៊កដានី។

គួរឲ្យដឹងដែរថាលោកប្រធានាធិបតី Moise ត្រូវបានបាញ់ស្លាប់ នៅក្នុងគេហដ្ឋានរបស់ខ្លួន អំឡុងពេលមានការវាយលុក ចូលដោយក្រុមខ្មាន់កាំភ្លើង ដែលមិនស្គាល់អត្តសញ្ញាណមួយ កាលពីខែកក្កដាកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី

To Top