ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានកែសម្រួលលក្ខខណ្ឌធ្វើចត្តាឡីស័កចូលប្រទេសកម្ពុជា សម្រាប់អ្នកដំណើរមកពីបរទេស មិនទាន់ចាក់វ៉ាក់សាំង-១៩ ដោយបន្ថយថ្ងៃធ្វើចត្តាឡីស័កពី ១៤ថ្ងៃ មកត្រឹម ៧ថ្ងៃប៉ុណ្ណោះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា “តាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន...
បរទេស៖ រដ្ឋាភិបាលនៅថ្ងៃសុក្របានបញ្ជាក់លក្ខខណ្ឌសម្រាប់ការចូលប្រទេសថៃ ដោយមិនដាក់ឱ្យធ្វើចត្តាឡីស័កចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា សម្រាប់ការមកដល់តាមអាកាសពីប្រទេសចំនួន 46 ដែលអនុវត្តផងដែរចំពោះអ្នកដែលទើបចាកចេញពីប្រទេសថៃសម្រាប់ប្រទេសទាំងនោះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស្រី Apisamai Srirangson អ្នកនាំពាក្យមជ្ឈមណ្ឌលសម្រាប់ការគ្រប់គ្រងស្ថានភាព Covid-19 បាននិយាយថា ភ្ញៀវមកពីប្រទេសណាមួយទាំងនេះ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសម៉ាឡេស៊ីលោក Ismail Sabri Yaakob ត្រូវបានគេដឹងថា កំពុងដាក់ខ្លួនឲ្យនៅដាច់ដោយឡែក រួចរាល់ហើយក្រោយពេល ដែលរូបលោកបានជួបទំនាក់ទំនង ដោយផ្ទាល់ជាមួយនឹងអ្នកជំងឺកូវីដម្នាក់ ។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋាភិបាលម៉ាឡេស៊ី បានបញ្ជាក់ទៀតថាលោក Ismail Sabri គឺមិនអាចចូលរួមក្នុងពិធីធ្វើសច្ចា ប្រណិធានចូលកាន់តំណែង ទៅកាន់គណៈរដ្ឋមន្ត្រី របស់គាត់ឡើយដែលគ្រោង នឹងធ្វើឡើងនៅថ្ងៃចន្ទនេះ។...
បរទេស៖ រដ្ឋាភិបាលអង់គ្លេស តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធថា អ្នកដំណើរដែលបានចាក់វ៉ាក់សាំងទាំងស្រុង មកពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នឹងមិនចាំបាច់ធ្វើចត្តាឡីស័ក ក្នុងពេលចូលក្នុងប្រទេសអង់គ្លេស ចាប់ពីខែក្រោយទៅ។ រដ្ឋមន្ត្រីគមនាគមន៍ លោក Grant Shapps បានមានប្រសាសន៍ថា អ្នកចាក់វ៉ាក់សាំងរួចមកពីប្រទេសទាំងនោះ អាចចូលមកក្នុងប្រទេសអង់គ្លេសដោយត្រង់ ដោយគ្មានការចំណាយរយៈពេលពេញ ១០ នៅកន្លែងធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃចន្ទ។ ចំណែកពលរដ្ឋអង់គ្លេស...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានដាក់ឲ្យប្រើប្រាស់សេវាកក់សណ្ឋាគារធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលកម្ពុជា តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីសម្រួលក្នុងការធ្វើចត្តាឡីស័ក របស់អ្នកដំណើរជាតិ និងអន្តរជាតិ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១៕
ភ្នំពេញ៖ ស្រ្តីម្នាក់មានស្មារតីមិនតក់ស្លុត ទោះប្ដីបានកើតកូវីដ១៩ កំពុងសម្រាកនៅមន្ទីពេទ្យ និងខ្លួនកំពុងតម្រូវអោយធ្វើចត្តាឡីស័ក ក៏ពិតមែន ប៉ុន្តែនៅតែអាចសម្រាលកូន បានដោយជោគជ័យ ដោយមានការយក ចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះ។ ក្នុងសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរថា «ឪពុកកេីតកូវីដ នៅគេងពេទ្យ ម្ដាយធ្វេីចត្តាឡីស័ក ឈឺពោះដឹកមកពេទ្យ សម្រាលបានដោយជោគជ័យ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញវិធានការអន្តរាគមន៍មួយ ជួយដល់គ្រួសារដែលកំពុងធ្វើចត្តាឡីស័ក នៅតំបន់បិទខ្ទប់ គឺរាជរដ្ឋាភិបាលនឹងជួយឧបត្ថម្ភ៣០ម៉ឺនរៀល ក្នុង ១គ្រួសារ ព្រមទាំងជួយបង់ថ្លៃទឹក ថ្លៃភ្លើង រយៈពេល ២ខែផងដែរ ។ ក្នុងឱកាសអញ្ជើញ ថ្លែងសារពិសេសទាក់ទងនឹងស្ថានភាពជំងឺកូវីដ១៩ នៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១០ ខែមេសានេះ សម្តេចតេជោ...
បរទេស៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺសហរដ្ឋអាមេរិក (CDC) នៅថ្ងៃសុក្របាននិយាយថា អ្នកដែលបានទទួលថ្នាំបង្ការជំងឺកូវីដ១៩ បានពេញលេញ អាចធ្វើដំណើរដោយសុវត្ថិភាព នៅតំបន់ដែលមាន “ ហានិភ័យទាប” បន្ទាប់ពីទីភ្នាក់ងារនេះបានផ្អាកអស់ រយៈពេលជាច្រើនសប្តាហ៍ លើការកែសម្រួលការណែនាំ ដែលរារាំងរាល់ការធ្វើដំណើរ ដែលមិនចាំបាច់។ យោងតាមសារព័ត៌មាន CNBC ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ឲ្យរួមគ្នាបន្តអនុវត្តវិធានការសុខាភិបាល ពោលចំពោះអ្នកជំងឺក្រោយការព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត។ លិខិតរបស់ CDC ឲ្យដឹងបន្តថា “បុគ្គលដែលបានអនុញ្ញាត ចេញពីមន្ទីរពេទ្យត្រូវបន្តធ្វើចត្តាឡីស័ក នៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬទីតាំងឯកជនដែលមាន បន្ទប់ដាច់ដោយឡែក មានខ្យល់ចេញ-ចូលឲ្យបាន ១៤ថ្ងៃទៀត...
ភ្នំពេញ៖ ស្រីស្រស់ស្អាត ២នាក់ បានលួចបង្កប់សារធាតុញៀន នៅក្នុងមីកំប៉ុងផ្ញើឲ្យទៅអ្នកកំពុង ធ្វើចត្តាឡីស័ក កាលពីម៉ោង១១ និង៣០នាទី រាត្រីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ នៅអគារបុគ្គលិកស្នាក់នៅឆាង ឆឹង ស្ថិតនៅក្រុម២៦ ភូមិ២ សង្កាត់លេខ៤ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្តែទោះបីជាពួកគេលួចបង្កប់ ដាក់យ៉ាងណាក៏ដោយ គឺមិនបានសម្រេចទេ ដោយសារកងកម្លាំងជួរមុខ យាមការពារគោលដៅធ្វើចត្តាឡីស័ក...