Covid-19

ស្រីម្នាក់សម្រាលកូន ដោយជោគជ័យពេលកំពុងធ្វេី ចត្តាឡីស័កខណៈប្ដីកើតកូវីដ

ភ្នំពេញ៖ ស្រ្តីម្នាក់មានស្មារតីមិនតក់ស្លុត ទោះប្ដីបានកើតកូវីដ១៩ កំពុងសម្រាកនៅមន្ទីពេទ្យ និងខ្លួនកំពុងតម្រូវអោយធ្វើចត្តាឡីស័ក ក៏ពិតមែន ប៉ុន្តែនៅតែអាចសម្រាលកូន បានដោយជោគជ័យ ដោយមានការយក ចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ ក្នុងការជួយសង្គ្រោះ។

ក្នុងសំណេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសរសេរថា «ឪពុកកេីតកូវីដ នៅគេងពេទ្យ ម្ដាយធ្វេីចត្តាឡីស័ក ឈឺពោះដឹកមកពេទ្យ សម្រាលបានដោយជោគជ័យ ។ អរគុណគ្រូពេទ្យ ដែលខិតខំទាំងហានិភ័យ រហូតបានសម្រេច» ៕

To Top
×