ព័ត៌មានអន្តរជាតិ
តួកគី ឃុំខ្លួនអតីតមន្ត្រីយោធាចំនួ ន៣១រូប ពាក់ព័ន្ធនឹងរឿង ធ្វើរដ្ឋប្រហារបរាជ័យ
អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគី បានឃុំខ្លួនអតីតបុគ្គលិកយោធាចំនួន ៣១នាក់ រួមទាំងអតីតវរសេនីយ៍ឯកម្នាក់ផងដែរ ពីបទសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធទៅនឹង រដ្ឋប្រហារបរាជ័យក្នុងឆ្នាំ២០១៦ ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការស្របគ្នា ដែលបានចាប់ផ្តើមនៅក្នុងខេត្តចំនួន១៦ ដែលដឹកនាំដោយព្រះរាជអាជ្ញាមកពីទីក្រុង Izmir...