ព័ត៌មានអន្តរជាតិ

តួកគី ឃុំខ្លួនអតីតមន្ត្រីយោធាចំនួ ន៣១រូប ពាក់ព័ន្ធនឹងរឿង ធ្វើរដ្ឋប្រហារបរាជ័យ

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ Anadolu បានរាយការណ៍ថា កងកម្លាំងសន្តិសុខតួកគី បានឃុំខ្លួនអតីតបុគ្គលិកយោធាចំនួន ៣១នាក់ រួមទាំងអតីតវរសេនីយ៍ឯកម្នាក់ផងដែរ ពីបទសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធទៅនឹង រដ្ឋប្រហារបរាជ័យក្នុងឆ្នាំ២០១៦ ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការស្របគ្នា ដែលបានចាប់ផ្តើមនៅក្នុងខេត្តចំនួន១៦ ដែលដឹកនាំដោយព្រះរាជអាជ្ញាមកពីទីក្រុង Izmir ភាគខាងលិច ។

រដ្ឋអាជ្ញាបានឲ្យដឹងថា បុគ្គលិកយោធាដែលត្រូវបាន ចាប់ខ្លួនត្រូវបានសង្ស័យថា ជាសមាជិកនៃចលនាដែល ដឹកនាំដោយបព្វជិតតួកគី Fethullah Gulen ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលត្រូវបានចោទប្រកាន់ដោយទីក្រុងអង់ការ៉ាថា ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារ កាលពីខែកក្កដាឆ្នាំ២០១៦ ។

ផ្ទាំងពាណិជ្ជកម្ម

ការិយាល័យអគ្គមេធាវី Izmir ក៏បានចេញដីកាចាប់ខ្លួនអតីតសិស្ស សាលាយោធាចំនួន១៦នាក់ ដែលកំពុងរត់គេចខ្លួន ។

គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០១៦ ដែលនាំឱ្យមានការសម្លាប់មនុស្ស ២៥នា០ក់ រដ្ឋាភិបាលតួកគីបានតាមប្រមាញ់ សមាជិកនៃចលនា Gulen ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top