ព័ត៌មានអន្តរជាតិ
ល្បែងរបស់នាយករដ្ឋមន្ត្រីជប៉ុន ក្នុងការបណ្តេញសមាជិកបក្ស LDP ដ៏មានឥទ្ធិពល អាចនឹងញាំញីរដ្ឋាភិបាល
តូក្យូ៖ ការលេងល្បែងរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក្នុងការជំនួសរដ្ឋមន្ត្រីទាំងអស់ពីបក្សពួកដ៏ធំបំផុត នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក ជុំវិញរឿងអាស្រូវនៃការរៃអង្គាសថវិកា ផ្នែកនយោបាយអាចធ្វើឱ្យលោកកាន់តែលំបាក ក្នុងការគ្រប់គ្រងរដ្ឋាភិបាល។ លោក គីស៊ីដា មានគោលបំណងបញ្ចប់ការ មិនទុកចិត្តផ្នែកនយោបាយ ដោយមិនរាប់បញ្ចូលសមាជិកសភា ដែលជាកម្មសិទ្ធិរបស់បក្សពួក ដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្សូ អាបេ ប៉ុន្តែការប្រឆាំងពីក្រុមផ្ទៃក្នុងបក្ស ដ៏ធំបំផុតបានកាន់តែខ្លាំង...