ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ការពារផែនការសារពើពន្ធ ចំពេលមានការរិះគន់ ភាពចលាចលផ្នែកហិរញ្ញវត្ថុ
ឡុងដ៌៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Liz Truss បានការពារសេចក្តីថ្លែងការណ៍ សារពើពន្ធរបស់រដ្ឋាភិបាល របស់លោកស្រី ដែលបានប្រកាស កាលពីសប្តាហ៍មុនដោយហៅវាថា “ជាផែនការត្រឹមត្រូវ” ចំពេលមានការរិះគន់យ៉ាងទូលំទូលាយ និងការប្រែប្រួលទីផ្សារហិរញ្ញវត្ថុដ៏ធំ។ លោកស្រី Truss បានឲ្យដឹងនៅក្នុងការអត្ថាធិប្បាយ លើប្រព័ន្ធផ្សព្វផ្សាយដំបូងរបស់លោកស្រី បន្ទាប់ពីរដ្ឋាភិបាលចក្រភពអង់គ្លេស កាលពីថ្ងៃសុក្រមុនបានបង្ហាញ កញ្ចប់កាត់បន្ថយពន្ធដ៏ធំបំផុតថា “យើងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់” ហើយវិធានការចាំបាច់ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចមានចលនា...