ព័ត៌មានអន្តរជាតិ
នាយករដ្ឋមន្ត្រីហូឡង់ អំពាវនាវឲ្យបន្ដផ្ដល់ជំនួយ មនុស្សធម៌ ទៅកាន់តំបន់ហ្គាហ្សា
ហូឡង់៖ នាយករដ្ឋមន្ត្រីហូឡង់ លោក Mark Rutte បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការផ្តល់ជំនួយមនុស្សធម៌ដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Rutte ដែលបានទៅបំពេញទស្សនកិច្ចមួយថ្ងៃទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ឲ្យដឹងថា “ស្ថានការណ៍សោកនាដកម្មនៅតំបន់ហ្គាហ្សា អំពាវនាវឱ្យមានការផ្អាកមនុស្សធម៌ ដើម្បីអនុញ្ញាតឱ្យជំនួយ ដែលត្រូវការច្រើនឆ្លងកាត់ដល់ជនស៊ីវិលស្លូតត្រង់នៅតំបន់ហ្គាហ្សា” ។ នៅទីក្រុងហ្សេរុយសាឡឹម លោក Rutte...