ភ្នំពេញ៖ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ នៅឡាវ នាឆ្នាំ២០២៤ខាងមុខ ។ ការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឡាវនេះ ធ្វើឡើងក្នុងជំនួបទទួលទានអាហារពេលព្រឹក និងពិភាក្សាការងារត្រីភាគី នាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម នាថ្ងៃទី៥ កញ្ញានេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី...
វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានប្រាប់រដ្ឋសភា (NA) នៅដើមសម័យប្រជុំសាមញ្ញលើកទី៣ របស់ខ្លួន ដែលចាប់ផ្តើមនៅរដ្ឋធានីវៀងច័ន្ទថា រដ្ឋាភិបាលឡាវនឹងខិតខំ រក្សាស្ថិរភាពសេដ្ឋកិច្ច ស្ថានភាពហិរញ្ញវត្ថុ និងរូបិយប័ណ្ណ ដើម្បីការពារវិបត្តិ។ នៅក្នុងសម័យប្រជុំនេះ លោក សាយ សំផន ភុំវិហារ ប្រធានរដ្ឋសភាឡាវបានថ្លែងសុន្ទរកថា បើកដោយផ្តល់ឱកាសដល់រដ្ឋាភិបាល...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានទទួលជួបសវនាការសម្តែងការគួរសមជាមួយលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រីនៃឡាវ នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិមានព្រឹទ្ធសភា។ លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជា-ណាចក្រកម្ពុជា នៅថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១។ យោតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួបការបរទេសខ្មែរ នៅថ្ងៃទី២៧ វិច្ឆិកានេះ បានឲ្យដឹងថា ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមចំពោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។ សម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សា លើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្តារ សង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិនៃជំងឺកូវីដ-១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្តីបារម្ភរួម។ លោកបណ្ឌិត ផនខាំ វីផាវ៉ាន់ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងនៅមណ្ឌប ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។ ដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តី ផនខាំ វីផាវ៉ាន់ នៅកម្ពុជាក្នុងអំឡុងពេល ដែលកម្ពុជាកំពុងបើកប្រទេសឡើងវិញ នឹងរួមចំណែកក្នុងការបន្តពង្រឹង បន្ថែមទៀតនូវចំណងមិត្តភាព ជាប្រពៃណីដ៏យូរអង្វែង សាមគ្គីភាពជាភាតរភាព ភាពជាអ្នកជិតខាងល្អ ដៃគូយុទ្ធសាស្រ្ត គ្រ ប់ជ្រុងជ្រោយនិងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង ប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការនៅក្នុង ក្របខ័ណ្ឌអាស៊ានដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងពិភពលោក ៕