ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីឡាវ ប្តេជ្ញារក្សាស្ថិរភាពសេដ្ឋកិច្ច ហិរញ្ញវត្ថុ រូបិយបណ្ណ ដើម្បីបញ្ចៀសវិបត្តិ

វៀងច័ន្ទ៖ នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានប្រាប់រដ្ឋសភា (NA) នៅដើមសម័យប្រជុំសាមញ្ញលើកទី៣ របស់ខ្លួន ដែលចាប់ផ្តើមនៅរដ្ឋធានីវៀងច័ន្ទថា រដ្ឋាភិបាលឡាវនឹងខិតខំ រក្សាស្ថិរភាពសេដ្ឋកិច្ច ស្ថានភាពហិរញ្ញវត្ថុ និងរូបិយប័ណ្ណ ដើម្បីការពារវិបត្តិ។

នៅក្នុងសម័យប្រជុំនេះ លោក សាយ សំផន ភុំវិហារ ប្រធានរដ្ឋសភាឡាវបានថ្លែងសុន្ទរកថា បើកដោយផ្តល់ឱកាសដល់រដ្ឋាភិបាល ដើម្បីធ្វើបទបង្ហាញអំពីវឌ្ឍនភាព ក្នុងការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ថវិកា និងរូបិយវត្ថុក្នុងឆមាសទីមួយនៃឆ្នាំនេះ។

លោកនាយករដ្ឋមន្រ្តី Phankham បានលើកឡើងថា ផែនការការងារចំនួន ១១ ត្រូវបានរៀបចំឡើង ដើម្បីគាំទ្រដល់ការសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ដែលបាន កំណត់សម្រាប់ឆ្នាំ ២០២២។

កាសែត Vientiane Times ក្នុងស្រុកបានដកស្រង់សម្តី នាយករដ្ឋមន្ត្រីបានឲ្យដឹងថា “រដ្ឋាភិបាលនឹងពន្លឿន កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយ ភាពផុយស្រួយនៃម៉ាក្រូសេដ្ឋកិច្ច និងធ្វើឱ្យស្ថានការណ៍មានសភាពធម្មតា” ។

នាយករដ្ឋមន្ត្រីបានបន្ថែមថា ការយកចិត្តទុកដាក់នឹងយកចិត្តទុកដាក់ ចំពោះការគ្រប់គ្រងអត្រាប្តូរប្រាក់ តម្លៃទំនិញប្រើប្រាស់ និងអតិផរណា ដើម្បីធានាថា បញ្ហាទាំងនេះអាចគ្រប់គ្រងបាន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top