ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជាបានឲ្យដឹងថា សម្ដេចបានបន្តធ្វើជានាយករដ្ឋមន្ត្រី១៥ថ្ងៃទៀត បន្ទាប់ទៅសម្ដេចឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រី ហើយនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣។ តាមរយៈសារតេឡេក្រាមនាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ក្រោយចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែតជានាយករដ្ឋមន្រ្តីថ្មី សម្ដេចតេជោបានរៀបរាប់ថា សម្តេចសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា សម្តេចជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក។ បើគិតដល់ថ្ងៃ២២...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអះអាងថា នឹងមិនលើកលែងទោសឲ្យជាដាច់ខាត ចំពោះអ្នកជាប់ឃុំរូបណាដែលមានកិច្ចអន្តរាគម៍ ពីបរទេស ។ ក្នុងឱកាសបន្តអញ្ជើញចុះ ជួបសំណេះសំណាលជាមួយកម្មករ នាថ្ងៃទី២៨ ខែមិថុនានេះ សម្ដេចតេជោ បានលើកឡើងពីមនុស្សមួយចំនួនកំពុងជាប់គុកដែលគេកំពុងស្រាវជ្រាវ ដោយសារមនុស្សទាំងនោះឃុបឃិតជាមួយបរទេស ហើយជនបរទេសបាននាំគ្នាទៅសួរសុខទុក្ខ ដូច្នេះសម្ដេចថា «លោកឯងចាប់ដៃជាន់ជើងខ្ញុំ រឿងអីខ្ញុំទុកចិត្តលោកឯង ខ្ញុំមិនលើកលែងទោសឲ្យមនុស្សហ្នឹង...
ភ្នំពេញ៖ ក្នុងឱកាសណែនាំម្ចាស់បុរីទាំងអស់ឲ្យ ហៅម្ចាស់ផ្ទះដែលត្រូវបានរឹបអូសផ្ទះ មកជជែកគ្នា ហើយផ្តល់ផ្ទះត្រឡប់ទៅវិញ ដោយចិត្តធម៌ ក្រោមនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានឲ្យគ្រប់ម្ចាស់បុរីផ្អាករឹបអូសផ្ទះ ពីអ្នកគ្មានលទ្ធភាពបង់ ត្រូវហៅគ្នាមកនិយាយ ដោយរៀបចំឥណទានឡើងវិញ ចាប់តាំងពីវិនាទីដែលសម្តេចបានប្រកាសនាព្រឹកថ្ងៃ៩ មិថុនានេះ ។ ការប្រកាសរបស់សម្តេចតេជោនេះ គឺពិតជាដំណឹងដ៏ល្អបំផុតក្នុងពាក់កណ្តាលឆ្នាំ២០២៣នេះ សម្រាប់អ្នកទិញផ្ទះនៅតាមបុរី ដែលគ្មានលទ្ធភាពបង់បន្ត...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំពាវនាវដល់សារមន្ទីរ ស្ថាប័ននានា និងអ្នករក្សាទុកវត្ថុបុរាណខ្មែរ បន្តប្រគល់វត្ថុបុរាណ ទាំងនោះដោយស្ម័គ្រចិត្ត មកកម្ពុជាវិញ ។ ក្នុងពិធីទទួលរតនវត្ថុបុរាណខ្មែរ នាថ្ងៃ១៧ មីនា សម្ដេចតេជោមានប្រសាសន៍ថា ក្នុងសម័យនេះសន្តិភាព គឺពិតជាមានសារៈសំខាន់បំផុត មិនត្រឹមតែសម្រាប់មនុស្សធម្មតានោះឡើយ ប៉ុន្តែគ្រួសារអាទិទេព ក៏ត្រូវការសន្តិភាព សម្រាប់ការជួបជុំមូលត្រកូលគ្នាឡើងវិញ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងដំណាក់កាលនៃ សកលភាវូបនីយកម្ម អត្តសញ្ញាណជាតិងាយនឹងបាត់បង់ ប្រសិនបើខ្ជីខ្ជា ខណៈរឿងនេះក៏មិនមែនជាបញ្ហាលេងសើចនោះទេ ។ ការលើកឡើងរបស់សម្តេចអំពីអត្តសញ្ញាណជាតិនេះ ទាក់ទងទៅនឹងល្បែងប្រជាប្រិយ និងក្បាច់រាំប្រពៃណីខ្មែរ ក្នុងគ្រាជិតដល់រដូវបុណ្យចូលឆ្នាំខ្មែរ ដែលសម្តេចបំផុសឲ្យមានចលនា លេងល្បែងប្រជាប្រិយ និងការរាំវង់ រាំក្បាច់ជាដើម។ ក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា គណបក្សនយោបាយនៅក្នុងប្រទេស ពេលនេះមានកម្មវិធីនយោបាយ ប្រកួតប្រជែងគ្នាល្អ ខណៈចាប់ពីពេលនេះតទៅ គណបក្សប្រជាជនកម្ពុជា មិនលើកលែងឱ្យអ្នកជេរប្រមាថ និងលាបព៌ណជាដាច់ខាត។ ថ្លែងក្នុងពិធីចែកសញ្ញាតបត្រដល់ សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិ តសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ពីបំណង បង្កើតក្រុមបាល់ទះត្រកូល ហ៊ុន ហើយសម្ដេចនឹងដឹកនាំចៅៗ ទៅប្រកួតផ្ទាល់តែម្តង ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និង សញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិត សាកលវិទ្យាល័យធនធានមនុស្ស ជិត២ ពាន់នាក់នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័ណពាណិជ្ជកម្ម...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជំហរប្រាប់តំណាងរាស្ត្រ សហរដ្ឋអាមេរិកសារជាថ្មីថា កម្ពុជាមិនអនុញ្ញាតឲ្យមានវត្តមាន មូលដ្ឋានយោធាបរទេសណាមួយ នៅលើទឹកដីកម្ពុជាឡើយ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីលោកហ្គ្រឺហ្គូរី មីក (Gregory W. Meeks) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានសម្តែងក្តីកង្វល់របស់សហរដ្ឋអាមេរិក ទាក់ទងនឹងមូលដ្ឋានកងទ័ពបរទេស នៅកំពង់ផែសមុទ្ររាម ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់បណ្តាគណ បក្សនយោបាយទាំងអស់ ជំរុញសកម្មជននិងអ្នកគាំទ្រខ្លួន ទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ដោយកុំបន្ទោសពេល បោះឆ្នោតអត់មានឈ្មោះក្នុងបញ្ជី។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងសន្នីសិទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ តុលា ក្រោយអញ្ជើញទៅប្តូរព័ត៌មានថ្ងៃខែឆ្នាំ កំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត នៅសាលាសង្កាត់ ក្រុងតាខ្មៅ។ សម្ដេចតេជោ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ប្រាប់ទៅក្រុមប្រឆាំងយ៉ាងខ្លីថា ប្រសិនបើអ្នកឯងហ៊ានប្រើប្រដាប់អាវុធ ឬហិង្សាបែបប្រដាប់អាវុធ អ្នកឯងក៏ត្រូវប្រឈម ជាមួយអាវុធដែរ គ្មានអ្នកណាសុខចិត្តឱបដៃ ឲ្យវ៉ៃ ឬចាប់ខ្លួននោះទេ ។ ការថ្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពី លោក សម រង្ស៊ី តែងតែធ្វើការអំពាវនាវ...