ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំឆ្លើយតបគ្រោះមហន្តរាយដែលអាចកើតមានឡើងជាយថាហេតុនៅក្នុងរដូវវស្សានេះ។ កិច្ចប្រជុំនេះធ្វើឡើងដោយយោងតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំដោយផ្ទាល់ពី នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈដើម្បី ត្រៀមកម្លាំងជួយសង្រ្គោះគ្រោះមហន្តក្នុងឆ្នាំ២០២៤ ។ ថ្លែងនៅក្នុងកិច្ចប្រជុំ...
តបតាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវ សូមចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា នូវថវិកាចំនួន ៥,០០០,០០០រៀល (៥លានរៀល)៕
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងអបអរសាទរ ខួបលើកទី១៣ នៃថ្ងៃកំណើតកងពលតូចដឹកជញ្ជូនលេខ៩៩ អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ (២៦ សីហា ២០១០/២៦ សីហា ២០២៣) ។...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការក្រសួងការពារជាតិនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ត្រាសិទ្ធិដល់អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ព្រមទាំងនាយក នៃនាយកដា្ឋនផ្គត់ផ្គង់ និងនាយក នាយកដ្ឋានហិរញ្ញវត្ថុថ្មី ក្នុងអគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ នៃក្រសួងកដែលទើបត្រូវបានព្រះមហាក្សត្រ រាជរដ្ឋាភិបាល និងក្រសួងការពារជាតិតែងតាំងថ្មី ។...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ២៤លានរៀលបន្ថែមទៀត ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមប្រតិបត្តិការដឹកពលករខ្មែរមកពីថៃ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដាក់ចេញវិធានការ ៣ការពារ...