ព័ត៌មានជាតិ
នាវាចម្បាំងឥណ្ឌា ចូលចតនៅមូលដ្ឋានសមុទ្ររាម
ភ្នំពេញ៖ នាវា INS Kulish ដែលជានាវាចម្បាំងរបស់កងទ័ពជើងទឹកឥណ្ឌា បានចូលចតនៅមូលដ្ឋានសមុទ្ររាមហើយ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ សម្រាប់ដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១២-១៥ កញ្ញា ។ ការចូលចតនេះ គឺជាទស្សនកិច្ចលើកដំបូងបង្អស់ របស់នាវាកងទ័ពជើងទឹកឥណ្ឌា មកកាន់ទីតាំងមូលដ្ឋានជើងទឹកកម្ពុជា។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃនេះ ប្រតិភូនាវាកងទព័ជើងទឹកឥណ្ឌានឹងមានជំនួបពិភាក្សាការងារជាមិត្តភាពជាមួយសមភាគីកម្ពុជា ការធ្វើទស្សនកិច្ច និងមានគម្រោងធ្វើលំហាត់ល្បាតរួម រវាងកងទ័ពជើងទឹកឥណ្ឌា...