បរទេស៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបានរារាំង ផែនការលក់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ របស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី និងកំពុងអំពាវនាវឲ្យមានការយល់ព្រមលើការចំណាយយោធាបន្ថែម ដើម្បីពង្រីកកងនាវាផ្ទាល់ខ្លួនរបស់អាមេរិកជំនួសវិញ។ ប្រភពដដែលបានបញ្ជាក់ទៀតដែរថាសមាជិកសភាដែលកំពុងនាំមុខគេនៅក្នុងយុទ្ធនាការមួយនេះគឺលោក Roger Wicher ដែលជាសមាជិកដ៏សំខាន់ម្នាក់ នៃគណកម្មការ នៃយោធាហើយលោកបានលើកឡើង នូវទស្សននេះកាលពីថ្ងៃសៅរ៍ម្សិលមិញនេះ នៅក្នុងជំនួបមួយជាមួយនឹងក្រុមអ្នកកាសែតក្នុងស្រុក។ លោកបានពោលបែបនេះថា៖ វាជារឿងសមហេតុសមផលប្រសិនបើអាមេរិក មាននាវាមុជទឹកខ្លួនឯងគ្រប់គ្រងជាមុនសិន មុននឹងធ្វើការលក់អាវុធប្រភេទនេះទៅឲ្យប្រទេសផ្សេង(កិច្ចព្រមព្រៀង AUKUS)...
ពេលថ្មីៗកន្លងទៅនេះ កងទ័ពជើងទឹកអាមេរិក បានប្រកាសពីរបាយការណ៍ ស៊ើបអង្កេតអំពីឧបទ្ទវហេតុ នាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut ដោយអះអាងថា នាវាមុជទឹកនេះបានរងការខូចខាត យ៉ាងធ្ងន់ធ្ងរដោយសារបានបុកគ្នាជាមួយ “ភ្នំលើបាតសមុទ្រ ដែលមិនដឹងឈ្មោះ”មួយ ។ ប៉ុន្តែ របាយការណ៍ដែលត្រូវដាក់ចេញ យ៉ាងយឺតយ៉ាវនេះមិនបានធ្វើការ បកស្រាយយ៉ាងច្បាស់ពីបញ្ហាជាគន្លឹះដូចជា គោលបំណងធ្វើនាវាចរណ៍ នៃនាវាមុជទឹក កន្លែងកើតហេតុការណ៍ តើបានបណ្តាលឱ្យកើតការ ធ្លាយនុយក្លេអ៊ែរឬអត់ និងតើបានបំផ្លាញដល់បរិស្ថានសមុទ្រ...