ព័ត៌មានអន្តរជាតិ

បទវិភាគ៖ របាយការណ៍អំពី ឧបទ្ទវហេតុនាវាមុជទឹក នុយគ្លេអ៊ែរអាមេរិក ត្រូវប្រកាសយ៉ាងយឺតយ៉ាវ ចំណុចសង្ស័យធំៗមួយចំនួន ហេតុអ្វីមិនហ៊ាននិយាយ?

ពេលថ្មីៗកន្លងទៅនេះ កងទ័ពជើងទឹកអាមេរិក បានប្រកាសពីរបាយការណ៍ ស៊ើបអង្កេតអំពីឧបទ្ទវហេតុ នាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut ដោយអះអាងថា នាវាមុជទឹកនេះបានរងការខូចខាត យ៉ាងធ្ងន់ធ្ងរដោយសារបានបុកគ្នាជាមួយ “ភ្នំលើបាតសមុទ្រ ដែលមិនដឹងឈ្មោះ”មួយ ។

ប៉ុន្តែ របាយការណ៍ដែលត្រូវដាក់ចេញ យ៉ាងយឺតយ៉ាវនេះមិនបានធ្វើការ បកស្រាយយ៉ាងច្បាស់ពីបញ្ហាជាគន្លឹះដូចជា គោលបំណងធ្វើនាវាចរណ៍ នៃនាវាមុជទឹក កន្លែងកើតហេតុការណ៍ តើបានបណ្តាលឱ្យកើតការ ធ្លាយនុយក្លេអ៊ែរឬអត់ និងតើបានបំផ្លាញដល់បរិស្ថានសមុទ្រ នៃតំបន់សមុទ្រចិនខាងត្បូង ឬអត់ជាដើម ។

អ្នកផងទាំងពួងនឹងសួរថា កងទ័ពអាមេរិកបានបិទបាំងអ៊ីចឹង តើពួកគេចង់លាក់បាំងអ្វី?

ដើម្បីគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់សមុទ្រចិនខាងត្បូង និងសុវត្ថិភាពនៃផ្លូវ នាវាចរណ៍អន្តរជាតិ ភាគីអាមេរិកចាំបាច់ត្រូវ ឆ្លើយតបសំណួរពីរដែលមជ្ឈដ្ឋានខាងក្រៅ យកចិត្តទុកដាក់បំផុត គឺទីមួយ តើនាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut បានធ្វើនាវាចរណ៍មកដល់តំបន់នេះ ក្នុងគោលបំណងអី?

ប៉ុន្មានឆ្នាំកន្លងទៅនេះ សហរដ្ឋអាមេរិក បានអនុវត្តអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក” បានធ្វើសកម្មភាពយោធា ជាញឹកញាប់នៅតំបន់ សមុទ្រចិនខាងត្បូងដោយយក “សេរីភាពខាងនាវាចរណ៍” ធ្វើជាលេស ។ តាមស្ថិតិពាក់ព័ន្ធបានបង្ហាញថា គិតមកទល់ចុងខែកក្កដា កងទ័ពអាមេរិកបានស៊ើបការណ៍ នៅជិតលំហអាកាស និងលំហសមុទ្ររបស់ប្រទេសចិនជិត ២០០០លើក ។
អ្នកផងសុទ្ធតែអាចឃើញយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកញុះញង់បំបែកបំបាក់ អ្នកដទៃក្នុងតំបន់ដោយប្រើ “សមុទ្រចិនខាងត្បូង” ជាសន្លឹកបៀ ប៉ុនប៉ងបង្ករឿងនៅតំបន់ សមុទ្រចិនខាងត្បូង ដើម្បីស្វែងរកលេសសម្រាប់ ឱ្យអាមេរិកដាក់ពង្រាយកងកម្លាំងយោធា កាន់តែច្រើន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ការវិភាគមួយចំនួនបាន សម្គាល់ឃើញថា ក្នុងបរិបទដែលការប្រកួតប្រជែង រវាងចិននិងអាមេរិក មានភាពកាន់តែខ្លាំងឡើងៗ នាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut បានធ្វើនាវាចរណ៍ទៅដល់ តំបន់នេះគឺដើម្បីស៊ើបការណ៍សម្ងាត់ យោធាកាន់តែច្រើនរបស់ចិន នៅតំបន់សមុទ្រចិនខាងត្បូង ។

ទីពីរ តើឧបទ្ទវហេតុនាវាមុជទឹក នុយគ្លេអ៊ែរឈ្មោះ Connecticut បានបណ្តាលឱ្យមានការធ្លាយនុយក្លេអ៊ែរ?

មជ្ឈដ្ឋានខាងក្រៅបានចាប់អារម្មណ៍ថា បន្ទាប់ពីកើតឧបទ្ទវហេតុនេះ ក្បួននាវាចម្បងប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិកធ្លាប់ចេញផ្សាយ សេចក្តីថ្លែងការណ៍ថា បរិក្ខារដើរដោយថាមពលនុយក្លេអ៊ែរ របស់នាវាមុជទឹកនេះមិនបាន រងផលប៉ះពាល់នោះទេ នៅតែអាចដំណើរការជាប្រក្រតីដដែល ។ ប៉ុន្តែអ្វីដែលប្លែកពីធម្មតាគឺ ពេលថ្មីៗកន្លងទៅនេះ កងទ័ពអាមេរិកបានចាត់បញ្ជូន យន្តហោះស៊ើបការណ៍នុយគ្លេអ៊ែរ WC-135w ទៅស៊ើបការណ៍នៅសមុទ្រចិនខាងត្បូង ។ កាសែត South China Morning Post បានប៉ាន់ស្មានថា ទង្វើនេះគឺដើម្បីពិនិត្យអង្កេតពីបញ្ហាថា តើឧបទ្ទវហេតុលើកនេះ បានបណ្តាលឱ្យមានការ ធ្លាយនុយគ្លេអ៊ែរឬអត់ ។ តាមការទម្លាយនៃប្រព័ន្ធ សារព័ត៌មានបានឱ្យដឹងថា ពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៨៣ សហរដ្ឋអាមេរិកធ្លាប់កើត ឧបទ្ទវហេតុធំពិសេសដែល ពាក់ព័ន្ធនឹងអាវុធនុយគ្លេអ៊ែរសរុប ២៣៣លើក ។

ក្នុងនាមជាប្រទេសដែលមាន កំណត់ត្រាខាងសុវត្ថិភាព នុយគ្លេអ៊ែរដ៏អាក្រក់ណាស់ ភាគីអាមេរិកចាំបាច់ ត្រូវបង្ហាញពីភស្តុតាង ដើម្បីបកស្រាយទៅកាន់មជ្ឈដ្ឋានខាងក្រៅ ពីសភាពការណ៍បរិស្ថាននៃ លំហសមុទ្រជុំវិញកន្លែងកើតហេតុ ។

ការកើតឧបទ្ទវហេតុ នាវាមុជទឹកនុយគ្លេអ៊ែរឈ្មោះ Connecticut លើកនេះ បានធ្វើឱ្យសហគមន៍អន្តរជាតិ ឃើញច្បាស់ម្តងទៀតថា ប្រទេសមហាអំណាចតែមួយគត់ លើទូទាំងពិភពលោកដែលឃោសនា បំប៉ាងយ៉ាងគឃ្លើនពីការគំរាមកំហែង របស់ប្រទេសផ្សេងទៀត គឺជាប្រភពនៃគ្រោះចង្រៃធំបំផុត ដែលបំផ្លាញដល់សន្តិភាព និងស្ថិរភាពនៃតំបន់សមុទ្រចិនខាងត្បូង ។ ជុំវិញចំណុចសង្ស័យជាច្រើន នៃឧបទ្ទវហេតុនេះ កងទ័ពអាមេរិកចាំបាច់ត្រូវ ផ្តល់ការបកស្រាយមួយ!

To Top