តូក្យូ៖ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុនពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រគឺ “រីកចម្រើនដូចការគ្រោងទុក និងដោយគ្មានការព្រួយបារម្ភផ្នែកបច្ចេកទេសណាមួយឡើយ” ។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានបញ្ចប់ការត្រួតពិនិត្យសុវត្ថិភាពរបស់ខ្លួន នៅថ្ងៃដដែលនោះ ពីរខែបន្ទាប់ពីការបង្ហូរចេញបានចាប់ផ្តើមនៅឯបរិវេណភាគឦសានប្រទេសជប៉ុន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១។ ខ្លួនមានគម្រោងចងក្រងរបាយការណ៍ ស្តីពីបេសកកម្មរយៈពេល ៤ថ្ងៃចុងក្រោយរបស់ខ្លួននៅឆ្នាំបញ្ចប់។ ប្រភពបានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា ការត្រួតពិនិត្យសុវត្ថិភាព IAEA “នឹងបន្តដំណើរការដោយឯករាជ្យ...
រ៉ូម៖ រយៈពេលជាង ៣ទស្សវត្សរ៍បន្ទាប់ពីខ្លួនបានបញ្ឈប់ ការផលិតថាមពលនុយក្លេអ៊ែរ រដ្ឋាភិបាលរបស់ប្រទេសអ៊ីតាលី ឥឡូវនេះកំពុងពិចារណាការ វិលត្រឡប់ទៅកាន់ប្រភពថាមពល ដែលបណ្តាលមកពីការផ្គត់ផ្គង់ ថាមពលមិនច្បាស់លាស់។ នៅចុងខែកញ្ញា រដ្ឋាភិបាល បានដាក់ឱ្យដំណើរការជាផ្លូវការនូវវេទិកាជាតិ សម្រាប់ថាមពលនុយក្លេអ៊ែរប្រកបដោយនិរន្តរភាព ដែលត្រូវបានគេរំពឹងថា នឹងដាក់ចេញនូវគោលការណ៍ណែនាំក្នុងរយៈពេល ៩ខែសម្រាប់ការវិលត្រឡប់ទៅរក ថាមពលនុយក្លេអ៊ែរ របស់ប្រទេសនាពេលអនាគត។ យោងតាមលោក Renato Gatto សាស្ត្រាចារ្យផ្នែកវិស្វកម្ម...
ប៉េកាំង៖ ប្រទេសចិន បានឲ្យដឹងថា របាយការណ៍ដែលចេញផ្សាយ ដោយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) មិនគួរជាការអនុញ្ញាត សម្រាប់ការបង្ហូរចេញពីទឹកកខ្វក់ នុយក្លេអ៊ែររបស់ជប៉ុន ចូលទៅក្នុងមហាសមុទ្រនោះទេ ដោយជំរុញឱ្យប្រទេសជប៉ុន ធ្វើការជាមួយ IAEA ដើម្បីដាក់ឱ្យមានយន្តការតាមដាន ជាអន្តរជាតិរយៈពេលវែង។ អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើការកត់សម្គាល់នៅពេល ត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះ ដែលជឿជាក់ថា ផែនការរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រ...
តូក្យូ៖ ប្រទេសជប៉ុន បានផ្លាស់ប្តូរយ៉ាងសំខាន់ នៅក្នុងគោលនយោបាយ ថាមពលនុយក្លេអ៊ែររបស់ខ្លួន ចំពេលមានការព្រួយបារម្ភអំពី ការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព ដោយសារតែការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែនបានបណ្តាលឱ្យមាន ការរំខានដល់ទីផ្សារទំនិញ និងតម្លៃថាមពលកើនឡើង។ ជាមួយនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរ ឆ្នាំ២០១១ នៅភាគឦសានប្រទេសជប៉ុន បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើថាមពលនុយក្លេអ៊ែរ សមាជិកសភា និងមន្ត្រីបានជ្រើសរើស មិនសាងសង់រ៉េអាក់ទ័រថ្មី ក្រោមការបារម្ភពីសុវត្ថិភាព ក្នុងចំណោមសាធារណជន...
ប៉ារីស៖ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានលើកឡើងថា ប្រទេសបារាំង នឹងមិនឆ្លើយតបជាមួយនឹងអាវុធនុយក្លេអ៊ែរនោះទេ ប្រសិនបើរុស្ស៊ី ប្រើវាប្រឆាំងនឹងអ៊ុយក្រែន។ លោក ម៉ាក្រុង បានប្រាប់ទូរទស្សន៍សាធារណៈ France 2 កាលពីថ្ងៃពុធថា “គោលលទ្ធិរបស់យើងពឹងផ្អែកលើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេស” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ នេះជាលើកទីមួយហើយដែលលោក បានពិភាក្សាអំពីគោលលទ្ធិទប់ស្កាត់នុយក្លេអ៊ែររបស់បារាំង ទាក់ទងនឹងអ៊ុយក្រែនយ៉ាងលម្អិត។...