ព័ត៌មានអន្តរជាតិ

IAEA៖ ទឹកព្យាបាលរួចហ្វូគូស៊ីម៉ា ត្រូវបានបញ្ចេញដោយគ្មាន កង្វល់បច្ចេកទេស

Kyodo

តូក្យូ៖ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ការបញ្ចេញទឹកវិទ្យុសកម្មរបស់ប្រទេសជប៉ុនពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងសមុទ្រគឺ “រីកចម្រើនដូចការគ្រោងទុក និងដោយគ្មានការព្រួយបារម្ភផ្នែកបច្ចេកទេសណាមួយឡើយ” ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានបញ្ចប់ការត្រួតពិនិត្យសុវត្ថិភាពរបស់ខ្លួន នៅថ្ងៃដដែលនោះ ពីរខែបន្ទាប់ពីការបង្ហូរចេញបានចាប់ផ្តើមនៅឯបរិវេណភាគឦសានប្រទេសជប៉ុន ដែលត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងឆ្នាំ២០១១។ ខ្លួនមានគម្រោងចងក្រងរបាយការណ៍ ស្តីពីបេសកកម្មរយៈពេល ៤ថ្ងៃចុងក្រោយរបស់ខ្លួននៅឆ្នាំបញ្ចប់។

ប្រភពបានឲ្យដឹងនៅលើគេហទំព័ររបស់ខ្លួនថា ការត្រួតពិនិត្យសុវត្ថិភាព IAEA “នឹងបន្តដំណើរការដោយឯករាជ្យ គោលបំណង ផ្អែកលើវិទ្យាសាស្ត្រ និងតម្លាភាព ក្នុងអំឡុងពេលបញ្ចេញ និងក្រោយ”។

មន្ត្រី IAEA ចំនួន ៧រូប និងអ្នកជំនាញមកពីប្រទេសចំនួន ៩ ក្នុងចំណោម ១១ សមាជិកក្រុមការងារ រួមទាំងចិន និងរុស្ស៊ី ដែលបានរិះគន់ការចេញផ្សាយ និងដាក់បម្រាមនាំចូលអាហារសមុទ្រជប៉ុន បានចូលរួមក្នុងបេសកកម្មត្រួតពិនិត្យ ដែលពាក់ព័ន្ធនឹងការត្រួតពិនិត្យនៅនឹងកន្លែង នៃការព្យាបាលទឹក និងបញ្ចេញគ្រឿងបរិក្ខារនៅបរិវេណនុយក្លេអ៊ែរ។

ក្នុងអំឡុងពេលស្នាក់នៅ សមាជិកនៃបេសកកម្មក៏បានផ្លាស់ប្តូរយោបល់ជាមួយមន្ត្រីរដ្ឋាភិបាលជប៉ុន ប្រតិបត្តិកររោងចក្រ Tokyo Electric Power Company Holdings Inc. និងអាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែរ ជុំវិញប្រតិបត្តិការនៃរោងចក្របញ្ចេញទឹកនៅរោងចក្រ និងនីតិវិធីត្រួតពិនិត្យបរិស្ថាន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top