វីយែន ៖ ទីភ្នាក់ងារថាមពលបរមាណូ អន្តរជាតិ (IAEA) បានឲ្យដឹងថា ខ្លួនកំពុងពិគ្រោះ យោបល់ យ៉ាងសកម្មជាមួយភាគីទាំងអស់ លើការបញ្ជូនបេសកកម្ម ទៅកាន់រោងចក្រ ថាមពល នុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន ឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន។ អគ្គនាយក IAEA លោក Rafael Grossi...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ៊ីរ៉ង់បានបង្ហាញការឆ្លើយតប ជាលាយលក្ខណ៍អក្សរ របស់ខ្លួនអំពីសេចក្តីព្រាង ចុងក្រោយ នៃកិច្ចព្រមព្រៀង ដ៏មានសក្តានុពលមួយ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដល់សហភាពអឺរ៉ុប ដោយប្រកាសថា ប្រសិនបើប្រតិកម្ម របស់សហរដ្ឋអាមេរិក មានលក្ខណៈជាក់ស្តែង និងភាពបត់បែន នោះកិច្ចព្រមព្រៀង នុយក្លេអ៊ែរនឹងត្រូវបានសម្រេច។ របាយការណ៍នេះ...
ប៉េកាំង៖ លោក Tang Bo មន្ត្រីរដ្ឋបាលសុវត្ថិភាព នុយក្លេអ៊ែរជាតិបានឲ្យដឹងថា ប្រទេសចិន មានចំនួនអង្គភាព ថាមពលនុយក្លេអ៊ែរធំជាងគេទីពីរ ដែលកំពុងដំណើរការ ឬកំពុងសាងសង់នៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ថ្លែងក្នុងពិធីបើកសន្និសីទ អន្តរជាតិស្តីពីវិស្វកម្មនុយក្លេអ៊ែរ (ICONE) លើកទី២៩ លោក Tang បានលើកឡើងថា គិតត្រឹមខែមិថុនាឆ្នាំនេះ ប្រទេសចិនមានអង្គភាព...
វីយែន៖ កិច្ចចរចាថ្មីមួយស្តីពីការរស់ឡើងវិញ នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក បានចាប់ផ្តើមនៅទីក្រុងវីយែន កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីការផ្អាក រយៈពេល ១៥០ថ្ងៃ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA ។ ក្រុមចរចាអ៊ីរ៉ង់ដឹកនាំដោយ ប្រធានអ្នកចរចានុយក្លេអ៊ែរអ៊ីរ៉ង់លោក Ali Bagheri Kani បានជួបជាមួយគណៈប្រតិភូរុស្ស៊ី ដឹកនាំដោយលោក Mikhail Ulyanov...
បរទេស៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin កាលពីថ្ងៃម្សិលមិញនេះបានធ្វើការ ថ្លែងអំពីបញ្ហាធ្វើសង្គ្រាមនុយក្លេអ៊ែរ បន្ទាប់ពីសមភាគីលោក Joe Biden ប្រធានាធិបតីអាមេរិកបានធ្វើការស្នើសុំចរចាគ្នា ដើម្បីបង្កើតកត្តាសញ្ញាថ្មីមួយសម្រាប់ការគ្រប់គ្រង អាវុធរវាងប្រទេសទាំងពីរ។ លោក Putin បានថ្លែងថា៖ រុស្សីតែងតែធ្វើតាមការណែនាំនិងគោរពតាមកិច្ចព្រមព្រៀងនានា។ កាតព្វកិច្ចរបស់យើងគឺស្ថិតនៅក្រោមការយល់ព្រមរវាង២ភាគី ជាមួយនឹងអាមេរិកដើម្បី អាចកាត់បន្ថយការប្រើប្រាស់អាវុធឲ្យបានកាន់តែច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ លោក Putin...
តេអេរ៉ង់៖ អ្នកចរចាកំពូលរបស់ អ៊ីរ៉ង់បានឲ្យដឹងថា អ៊ីរ៉ង់បានបញ្ជូនគំនិត ដែលបានស្នើឡើងនៅក្នុង “ទាំងខ្លឹមសារ និងទម្រង់” ទៅភាគីម្ខាងទៀតនៃកិច្ចចរចានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញនូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ “ការបញ្ចប់យ៉ាងឆាប់រហ័ស” នៃកិច្ចចរចា។ លោក Ali Bagheri Kani ដែលជាអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការនយោបាយ បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា ទីក្រុងតេអេរ៉ង់...
តូក្យូ ៖ ប្រមុខការរំសាយអាវុធ របស់អង្គការសហប្រជាជាតិ លោកស្រី Izumi Nakamitsu បានសង្កត់ធ្ងន់ លើតម្រូវការ ដើម្បីបញ្ជាក់ឡើងវិញ នូវសន្ធិសញ្ញាមិនរីកសាយភាយ អាវុធនុយក្លេអ៊ែរ ជាសសរស្តម្ភ នៃប្រព័ន្ធសន្តិសុខ ពិភពលោក បន្ទាប់ពីការគម្រាម របស់រុស្ស៊ីក្នុងការប្រើប្រាស់ អាវុធនុយក្លេអ៊ែរ ក្នុងសង្គ្រាមរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន ខណៈដែលប្រទេសនានា ប្រមូលផ្តុំគ្នាសម្រាប់សន្និសីទ...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាឧបសគ្គចម្បងក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលនឹងជួយសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ។ អ្នកនាំពាក្យលោក Nasser Kanaani បានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “ការនិយាយមិនពិតរវាង JCPOA (ដែលអ៊ីរ៉ង់ មិនដូចសហរដ្ឋអាមេរិក នៅតែជាភាគី) និងទំនាក់ទំនងល្អរវាងអ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួន...
តូក្យូ ៖ ប្រធាននៃកិច្ចប្រជុំលើកដំបូង នៃភាគីនៃសន្ធិសញ្ញា ស្តីពីការហាមឃាត់អាវុធ នុយក្លេអ៊ែរបានជំរុញឱ្យ ប្រទេសជប៉ុន ដែលជាប្រទេសតែមួយគត់ ដែលបានជួបប្រទះការ វាយប្រហារនុយក្លេអ៊ែរ ផ្លាស់ប្តូរជំហររបស់ខ្លួន លើសន្ធិសញ្ញានេះ ។ ឯកអគ្គរដ្ឋទូត Alexander Kmentt ជាអ្នកការទូតជាន់ខ្ពស់អូទ្រីស បានធ្វើជាប្រធានសន្និសីទអង្គការ សហប្រជាជាតិរយៈពេល ៣ថ្ងៃបានប្រាប់ Kyodo News...
បរទេស ៖ ការចំណាយលើសព្វាវុធ បរមាណូជាសាកល បានឃើញការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ 2021, នេះបើយោង តាមរបាយការណ៍ ចុងក្រោយបង្អស់របស់យុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ (ICAN) ដែលបានចេញផ្សាយ កាលពីថ្ងៃអង្គារ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងរយៈពេលត្រឹម តែមួយឆ្នាំ...