ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ក្រើនរំលឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្ន ទាំងទៀន ធូប និងភ្លើងតុបតែង ដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូបនិងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ។ លោកឧត្ដមសេនីយ៍ឯក នេត វន្ថា បានរលឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង...