CNN ៖ យោងតាមមន្ត្រីនៅក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់បានស្លាប់ ក្រោយពីយន្តហោះខ្នាត តូច១គ្រឿង បានធ្លាក់ចេញពីផ្លូវរត់ក្នុងរដ្ឋធានី នៃប្រទេសនេប៉ាល់នៅថ្ងៃពុធនេះ ។ អាជ្ញាធរអាកាសចរណ៍ ស៊ីវិលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្សម្នាក់បានរួចជីវិតពីការធ្លាក់យន្តហោះ Saurya Airlines នេះ ។ បើយោងតាមប៉ូលិស បានឱ្យដឹងថា អ្នកដំណើរទាំងអស់ នៅលើយន្តហោះមានជនជាតិនេប៉ាល់ ចំនួន១៨នាក់...
KATHMANDU៖ ប៉ូលិសនៅក្នុងតំបន់បានឲ្យដឹងថា មនុស្សចំនួន ១២នាក់បានស្លាប់ និងចំនួន៦៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ក្រោយពីរថយន្តក្រុង របស់ពួកគេត្រូវបានទឹកបោកបក់ និងដោយសារមានគ្រោះបាក់ដីកើតឡើង ដែលនេះជាឧបទ្ទវហេតុ ដាច់ដោយឡែកពីគ្នា កាលពីយប់ថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ ។ លោក Basant Kumar Sharma អ្នកនាំពាក្យប៉ូលិសស្រុកបានលើកឡើងថា កាលពីយប់ថ្ងៃព្រហស្បតិ៍ សមាជិកចំនួន៧នាក់នៃគ្រួសារមួយ និង៣នាក់ទៀតបានស្លាប់នៅក្នុងពេលមានគ្រោះបាក់របាក់ដីនៅក្រុង Pokhara...
KATHMANDU៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់ មានមនុស្សចំនួន១៣នាក់ បានរងរបួស និងម្នាក់ បានបាត់ខ្លួន ក្រោយពីមានគ្រោះរញ្ជួយដី ជាបន្តបន្ទាប់បានវាយប្រហារ មកលើស្រុក Bajhang ស្ថិតនៅភាគខាងលិច នៃប្រទេសនេប៉ាល់ កាលពីរសៀលថ្ងៃអង្គារ ។ គ្រោះរញ្ជួយដីលើកទី១មានកម្រិត៥,៣រ៉ិចទ័រ បានវាយប្រហារនៅវេលាម៉ោង១៤និង៤០នាទីម៉ោងក្នុងស្រុកនៅក្នុងតំបន់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី១ ឧសភា លោក ហ្កាណេស ប្រាសាដ ទីមីលស៊ីណា (Ganesh Prasad Timilsina) ប្រធានរដ្ឋសភានេប៉ាល់ បានគាំទ្រ ឲ្យមានការហោះហើរត្រង់ពីនេប៉ាល់ មកកម្ពុជា ដើម្បីនាំមកទេសចរណ៍...
កាម្ម៉ង់ឌូ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ថា យ៉ាងហោចណាស់មនុស្ស ចំនួន៤០នាក់ បានស្លាប់នៅថ្ងៃអាទិត្យនេះ នៅគ្រាដែលយន្តហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ក្នុងស្រុក Yeti Airlines បានធ្លាក់នៅទីក្រុង Pokhara ក្នុងប្រទេសនេប៉ាល់ ។...
កាម្ម៉ង់ដូ ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ថា សមាគមភ្នំឡើង ភ្នំនេប៉ាល់ ហៅកាត់ថា (NMA) បានចាប់ផ្តើមប្រមូលបំពង់ អុកស៊ីសែនពីអ្នកឡើងភ្នំ ។ យោងតាមសមាគមនេះ បំពង់អុកស៊ីសែនប្រមាណ ៥.០០០បំពង់ កំពុងត្រូវបានប្រើដោយអ្នកឡើងភ្នំ សម្រាប់ឡើងភ្នំខ្ពស់បំផុត នៅលើពិភពលោក ។ ភ្នំ...