ភ្នំពេញ៖ ទោះបីជាគណបក្សនយោបាយជិត ១០បានដាក់ពាក្យរួចរាល់ក៏ដោយ ប៉ុន្តែគណបក្សកែទម្រង់កម្ពុជា ដែលមានលោកប៉ុល ហំម ជាប្រធានមានប្រភពចេញពី អតីតគណបក្សសង្រ្គោះជាតិ បានប្រកាសមិនដាក់បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខឡើយ ។ ការប្រកាសមិនដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត ធ្វើឡើងជាលាយលក្ខណ៍អក្សរ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននាថ្ងៃ៤ ឧសភា ។ មូលហេតុដែលអះអាងថា...
ភ្នំពេញ៖ លោក អ៊ូ ច័ន្ទរ័ត្ន ដែលជាស្ថាបនិកបង្កើត គណបក្សកែទម្រង់កម្ពុជា ឡើងក្រោយពីលោកបានទទួល សិទ្ធិនយោបាយឡើងវិញ មានគម្រោងបន្តហៅក្រុមមន្រ្តីផ្សេងទៀត បានសុំសិទ្ធិធ្វើនយោបាយ មករួមជាមួយគ្នានៅក្នុងបក្សថ្មីនេះ ។ គម្រោងបន្តការហៅមន្រ្តីនៃ អតីតគណបក្សសង្រ្គោះជាតិ បន្ទាប់មន្រ្តីខ្លះៗបានស្ម័គ្រចិត្តរួចហើយ។ ឃើញថា ក្រោយបើកសិទ្ធិឲ្យសុំធ្វើនយោបាយឡើងវិញ មានមន្រ្តីជាបន្តបន្ទាប់បានដាក់ លិខិតបំពេញបែបបទសុំសិទ្ធិដូចជា ៖ លោក ប៉ុល...