ដាកា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់ និងផ្ទះសម្បែងជាច្រើនខ្នងបានរងការខូចខាត នៅក្នុងពេលមានគ្រោះបាក់ដីកើតឡើង ដែលបង្កឡើងដោយភ្លៀងធ្លាក់យ៉ាងខ្លាំង ជាច្រើនកន្លែង នៅក្នុងស្រុក Cox’s Bazar ដែលស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសបង់ក្លាដេស ។ លោក Mohammad Shamsuddouza Nayan ស្នងការផ្តល់ជំនួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ បានលើកឡើងថា គ្រោះបាក់ដីដ៏ធំមួយបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងជំរុំជនភៀសខ្លួននៅក្នុងស្រុក...
ដាកា៖ តុលាការនៅក្នុងប្រទេសបង់ក្លាដេស បានបើកការស៊ើបអង្កេតរឿងឃាតកម្មលើ អតីតនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញ លោកស្រី Sheikh Hasina និងឥស្សរជនកំពូលចំនួន៦រូបទៀត នៅក្នុងរដ្ឋបាលរបស់លោកស្រី នៅថ្ងៃអង្គារនេះ ជុំវិញការបាញ់សម្លាប់របស់ប៉ូលិសម្នាក់ ក្នុងអំឡុងពេលមានភាពចលាចល បង្កដោយជនស៊ីវិលកាលពីខែមុន ។ លោកស្រី Hasina វ័យ៧៦ឆ្នាំបានភៀសខ្លួន ដោយឧទ្ធម្ភាគចក្រទៅកាន់ប្រទេសជិតខាង នៃប្រទេសឥណ្ឌាកាលពីមួយសប្តាហ៍មុន ជាកន្លែងដែលលោកស្រីបានស្នាក់នៅ ខណៈដែលក្រុមបាតុករបានប្រមូលផ្តុំគ្នា យ៉ាងកកកុញនៅតាមដងផ្លូវនាទីក្រុងដាកា...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុង ញូវដែលីបានជម្លៀសបុគ្គលិក មិនសំខាន់ទាំងអស់ និងក្រុមគ្រួសារ របស់ពួកគេចេញពីស្ថានទូត និងស្ថានកុងស៊ុល របស់ខ្លួន ក្នុងប្រទេសបង់ក្លាដេស ហើយក្នុងពេល ដែលភាពចលាចលបានផ្ទុះឡើង។ ការសម្រេចចិត្តនេះបានកើតឡើង ក្នុងការឆ្លើយតបនឹងការតវ៉ា ដោយហិង្សា ក្នុងប្រទេសបង់ក្លាដេស ដែលបានបង្ខំនាយករដ្ឋមន្ត្រី Sheikh Hasina...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រទេសឥណ្ឌាកំពុងប្រឈមមុខ នឹងការធ្លាក់ចុះ នៃប្រទេសបង់ក្លាដេស ដែលជាកន្លែងដែលការតវ៉ា របស់និស្សិតយ៉ាងច្រើនជុំវិញ អត្រាការងារ ដែលរើសអើងបានបង្ខំ ឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង ហើយរត់ចេញពីប្រទេស កាលពីពេលកន្លងមក។ ផ្លូវដែកឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងផ្អាកការធ្វើដំណើរ ឆ្លងព្រំដែនជាមួយប្រទេសជិតខាង ភាគខាងកើតរបស់ខ្លួនហើយ ការសម្រេចចិត្តនេះបានធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនធំៗចំនួន២គឺ Maitree Express...
បរទេស៖ រោងចក្រ ការិយាល័យ និងធនាគារ បានបើកដំណើរការឡើងវិញក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃពុធ បន្ទាប់ពីបម្រាមគោចរទូទាំងប្រទេស ដែលបង្ខំដោយកងទ័ពត្រូវបានបន្ធូរបន្ថយ ហើយភាពស្ងប់ស្ងាត់ត្រូវបានគ្រប់គ្រងបន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងក្លាកើតឡើងជាច្រើនថ្ងៃ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ចរាចរណ៍ក្នុងម៉ោងមមាញឹកគឺត្រឡប់មករដ្ឋធានី Dhaka វិញហើយ ចំណែកប្រព័ន្ធអ៊ិនធឺណិត ត្រូវបានស្តារឡើងវិញ យ៉ាងទូលំទូលាយ ទោះបីជាប្រព័ន្ធផ្សព្វផ្សាយសង្គម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសឥណ្ឌា និងបង់ក្លាដែសបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មីជាបន្តបន្ទាប់ ដោយសន្យាកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ពីព្រំដែនរួមរបស់ពួកគេហើយ ក៏បានយល់ព្រមចាប់ផ្តើមការចរចា ស្តីពីពាណិជ្ជកម្មសេរីក្នុងអំឡុងពេលដំណើរទស្សនកិច្ច លើកទីពីររបស់នាយករដ្ឋមន្ត្រី Sheikh Hasina ទៅកាន់ទីក្រុង New Delhi ក្នុងខែនេះផងដែរ។ ដំណើរទស្សនកិច្ចរបស់លោកស្រី Hasina គឺជាលើកទីមួយរបស់ ប្រមុខរដ្ឋបរទេសទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីអាណត្តិទី៣...
ដាកា៖ រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយរបស់រដ្ឋ Md Mohibur Rahman បាននលើកឡើងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន ១០នាក់បានស្លាប់ ដោយសារព្យុះស៊ីក្លូន Remal ដែលបានបោកបក់មកលើតំបន់ឆ្នេរសមុទ្រ នៃប្រទេសបង់ក្លាដេស ហើយបានថយឥទ្ធិពលវិញ ប្រែក្លាយទៅជាព្យុះត្រូពិច ។ មន្ត្រីខាងលើនេះបានប្រាប់ដល់ សន្និសីទសារព័ត៌មានក្នុងរដ្ឋធានីដាកាថា “យើងបានដឹងថា មនុស្សចំនួន១០នាក់ បានស្លាប់នៅក្នុងស្រុកឆ្នេរសមុទ្រចំនួន៦ ដោយសារតែព្យុះស៊ីក្លូន”...
ដាកា៖ប្រទេសបង់ក្លាដេស បានបន្តការជូនដំណឹងអំពីកម្តៅដែលថា រលកកម្តៅដែលកំពុងបន្តទំនងជា នឹងបន្តរយៈពេល ៧២ម៉ោងបន្ថែមទៀត គិតចាប់ពីព្រឹកថ្ងៃអាទិត្យ ។ គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងក្រោយ ពីមានការប្រកាសអាសន្ននៅមុននេះនៅថ្ងៃទី១៩ ខែមេសា ថ្ងៃទី២២ ខែមេសា និងថ្ងៃទី២៥ ខែមេសា ខណៈដែលនាយកដ្ឋានឧតុនិយមបង់ក្លាដែស ហៅកាត់ថា (BMD) បន្តតាមដាន និងឆ្លើយតបទៅនឹងគំរូអាកាសធាតុ ដ៏លំបាកដែលប៉ះពាល់ដល់ផ្នែកភាគច្រើន នៃប្រទេសបង់ក្លាដេស...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីបង់ក្លាដេស Sheikh Hasina បានឈ្នះអាណត្តិទី៥ នៅក្នុងការបោះឆ្នោតសកល ដែលត្រូវបានធ្វើពហិការ ដោយគណបក្សប្រឆាំង ដែលជាបក្សប្រឆាំងដ៏សំខាន់មួយរបស់ប្រទេស ។ ភ្លាមៗបន្ទាប់ពីការស្ទង់មតិ បានបិទកាលពីថ្ងៃអាទិត្យ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា គណបក្ស Awami League របស់លោកស្រី Hasina បានឈ្នះអាសនៈចំនួន១៧២...
ដាកា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ថា មនុស្សសរុបចំនួន២៦៦នាក់ បានស្លាប់ដោយសារផលវិបាក ទាក់ទងនឹងមេរោគអេដស៍ និងជំងឺអេដស៍ រហូតមកដល់ពេលនេះនៅក្នុងប្រទេសបង់ក្លាដេស ដែលជាចំនួនខ្ពស់បំផុត ក្នុងកំណត់ត្រា ចាប់តាំងពីអ្នកជំងឺ ដំបូងត្រូវបានរកឃើញនៅឆ្នាំ១៩៨៩ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ។ កម្មវិធីគ្រប់គ្រងជំងឺរបេង ឃ្លង់ និងជំងឺអេដស៍ នៃអគ្គនាយកដ្ឋានសេវាសុខភាពបង់ក្លាដែស...