ព័ត៌មានអន្តរជាតិ
អ្នកជំនាញ៖ ពិភពលោកមិនត្រូវស្តីបន្ទោសអាហ្រ្វិក ចំពោះការដែលមិនបានចាក់វ៉ាក់សាំងបង្ការវីរុស មិនគ្រប់គ្រាន់នោះទេ
បរទេស៖ អ្នកជំនាញអាហ្រ្វិកខាងត្បូង គឺលោក Solly Moeng បានប្រាប់សារព័ត៌មាន Sputnik ថា សហគមន៍អន្តរជាតិ មិនត្រូវស្តីបន្ទោសប្រទេសអាហ្រ្វិកសម្រាប់ការចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ១៩មិនគ្រប់គ្រាន់នោះទេ ខណៈពេលដែលប្រទេសទាំងនោះ កំណត់លទ្ធភាពទទួលបានវ៉ាក់សាំង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីសប្តាហ៍មុន អង្គការសុខភាពពិភពលោកបានលើកឡើងពីការព្រួយបារម្ភអំពីប្រភេទមេរោគបំលែងថ្មីឈ្មោះ omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង។...