ព័ត៌មានជាតិ
ជិត ២ឆ្នាំ នៃការអនុវត្តសាកល្បង ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមប្រព័ន្ធអេឡិកត្រូនិក ទទួលបានលទ្ធផលជាង ១ម៉ឺនបញ្ជី
ភ្នំពេញ ៖ ការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដ្ឋានសុខាភិបាល ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ទទួលបានលទ្ធផលសរុបចំនួន ១០,៧៣៤បញ្ជី ចំនួននេះ គឺជាផ្នែកមួយដែលទទួលបានពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិក ដោយប្រព័ន្ធនេះត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតដាក់ឱ្យអនុវត្តសាកល្បងដំបូងបំផុតនៅក្នុងសង្កាត់ចំនួន៦ នៃខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្នុងចំណោមលទ្ធផលនៃការចុះបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិកត្រូនិកនេះ រួមមាន ៖ ការចុះបញ្ជីកំណើតចំនួន ៦,៩១១បញ្ជី ការចុះបញ្ជីមរណភាពចំនួន ៨៣៩បញ្ជី និងការចុះបញ្ជីអាពាហ៍ពិពាហ៍ចំនួន ២,៩៨៤បញ្ជី...