ព័ត៌មានអន្តរជាតិ
អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បើកកិច្ចប្រជុំគ្នា លើបញ្ហាឧបទ្វីបកូរ៉េ
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់នៃប្រទេសអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងកាលពីថ្ងៃសុក្រ បានជួបជុំគ្នាដើម្បីពិភាក្សា និងផ្តល់មតិយោបល់ទៅលើបញ្ហានៃប្រទេសកូរ៉េខាងជើង និងក៏ដូចជាបញ្ហាក្នុងតំបន់ ផ្សេងទៀតផងដែរ។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយសេតវិមានបានបញ្ជាក់ទៀតថា ទីប្រឹក្សាជាន់ខ្ពស់នៃអង្គភាពសន្តិសុខជាតិទាំងអស់ បានចែករំលែកនូវសេចក្តីព្រួយបារម្ភដូចគ្នា ចំពោះបញ្ហានុយក្លេអ៊ែរនិងមីស៊ីលបាញ់ ឆ្លងទ្វីបរបស់ប្រទេសកូរ៉េខាងជើង ហើយបានដាក់ចិត្តរួមគ្នាសាជាថ្មី ដើម្បីកំណត់ឲ្យបាននូវដំណោះស្រាយ តាមរយៈកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងលប់ចោលឲ្យបាន នូវកម្មវិធីនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ។...