ព័ត៌មានជាតិ
អង់គ្លេស បញ្ជាក់ពីការប្តេជ្ញានូវការគាំទ្ររបស់ខ្លួន ចំពោះបទឈប់បាញ់រវាងកម្ពុជា-ថៃ
ភ្នំពេញ៖ ចក្រភពអង់គ្លេស តាមរយៈស្ថានទូតរបស់ខ្លួននៅកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ។ យោងតាមស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ការបញ្ជាក់របស់លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេស អំពីការគាំទ្រចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃ ក្នុងគ្រាទទួលញត្តិពីសមាគមអតីតនិស្សិត Chevening កម្ពុជាដែលអំពាវនាវឱ្យបញ្ឈប់អរិភាពនៅតាមព្រំដែនថៃ-កម្ពុជា ។ ក្នុងឱកាសនោះ លោកឯកអគ្គរាជទូត Dominic...