ព័ត៌មានអន្តរជាតិ
បណ្ដាប្រទេសអារ៉ាប់ និងមូស្លីមចំនួន៨ ស្វាគមន៍ការឆ្លើយតបរបស់ក្រុមហាម៉ាស់ ចំពោះផែនការបទឈប់បាញ់ហ្គាហ្សា របស់លោក ត្រាំ
គែរ៖ ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប់រួម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន តួកគី អារ៉ាប៊ីសាអូឌីត និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្វាគមន៍ ចំពោះជំហានរបស់ក្រុមហាម៉ាស់ ឆ្ពោះទៅរកផែនការបទឈប់បាញ់ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៨ បានស្វាគមន៍ “ជំហានដែលធ្វើឡើងដោយក្រុមហាម៉ាស...