Covid-19
បរិក្ខារតេស្តរកជំងឺកូវីដ-១៩ ខ្នាតធំមួយគ្រឿង ជាជំនួយរបស់ចិន នឹងមកដល់កម្ពុជាដើមខែមេសា
ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿង ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នៅខែមេសា ឆ្នាំ២០២១ ខាងមុខនេះ ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១បានឲ្យដឹងថា «បរិក្ខារតេស្តរកជំងឺវីរុសកូវីដ-១៩ ខ្នាតធំមួយគ្រឿងដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន នឹងមកដល់ខេត្តព្រះសីហនុ នាដើមខែមេសាខាងមុខនេះ ហើយភាគីចិននឹងបញ្ជូនក្រុមអ្នកជំនាញ...