ព័ត៌មានជាតិ
ក្រសួងសាធារណការ ជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ចូលរៀនបរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ឆ្នាំសិក្សាថ្មី
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ (វិស្វករ) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាស្ថានតេជោសែនសាធារណ ការ និងដឹកជញ្ជូន។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីឆ្លើយ ទៅនឹងគោលដៅក្នុងការលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស...