ព័ត៌មានជាតិ

ក្រសួងសាធារណការ ជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ចូលរៀនបរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ ឆ្នាំសិក្សាថ្មី

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសជ្រើសរើសនិស្សិតជំនាន់ទី១ ចំនួន២០០នាក់ ឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រ+១ (វិស្វករ) សម្រាប់ឆ្នាំសិក្សា ២០២១-២០២២ នៅវិទ្យាស្ថានតេជោសែនសាធារណ ការ និងដឹកជញ្ជូន។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងសាធារណការ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីឆ្លើយ ទៅនឹងគោលដៅក្នុងការលើកកម្ពស់ ការអភិវឌ្ឍធនធានមនុស្ស បម្រើឲ្យវិស័យសាធារការ និងដឹកជញ្ជូន វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន នឹងជ្រើសរើសនិស្សិត ចំនួន២០០នាក់ កម្រិត បរិញ្ញាបត្រ+១ (វិស្វករ) សិក្សា៥ឆ្នាំ លើជំនាញ ៖

ទី១-វិស្វករសំណង់សាធារណការ ឯកទេស ៖ (ក) សំណង់ផ្លូវថ្នល់ផ្លូវលឿន ស្ពាន ផ្លូវដែក និងកំពង់ផែ និង(ខ) ប្រព័ន្ធចម្រោះទឹកកខ្វក់ ។

ទី២.បរិញ្ញាបត្រដឹកជញ្ជូនផ្លូវគោក (សិក្សា៤ឆ្នាំ) ៖ ឯកទេស ៖ សេដ្ឋកិច្ច និងការគ្រប់គ្រងដឹកជញ្ជូនផ្លូវគោក។

ទី៣.បិរញ្ញាបត្រភស្ដុភារកម្ម (សិក្សា៤ឆ្នាំ) ឯកទេស ៖ គ្រប់គ្រងភស្ថុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់។

និងទី៤.បរិញ្ញាបត្រនាវាចរ (សិក្សា៤ឆ្នាំ) ឯកទេស ៖ (ក) បរិបាលនាវា និង(ខ)ម៉ាស៊ីននាវា៕

To Top