នយោបាយ
បាឋកថា ស្តីពីឈ្វេងយល់ ពីវិជ្ជាពេទ្យបុរាណចិន ត្រូវបានរៀបចំឡើង នៅព្រឹទ្ធសភាកម្ពុជា
ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបណ្ណាល័យ ព្រឹទ្ធសភាកម្ពុជា មានរៀបចំកម្មវិធីបាឋកថា ស្តីពីឈ្វេងយល់ ពីវិជ្ជាពេទ្យបុរាណចិន។ ថ្លែងទៅកាន់អង្គពិធី សរុបមានចំនួន៨០រូប ដែលរួមមានថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Xiyuan នៃបណ្ឌិតសភាវិទ្យាសាស្រ្ត វេជ្ជសាស្រ្តចិន និស្សិត...