នយោបាយ

បាឋកថា ស្តីពីឈ្វេងយល់ ពីវិជ្ជាពេទ្យបុរាណចិន ត្រូវបានរៀបចំឡើង នៅព្រឹទ្ធសភាកម្ពុជា

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅបណ្ណាល័យ ព្រឹទ្ធសភាកម្ពុជា មានរៀបចំកម្មវិធីបាឋកថា ស្តីពីឈ្វេងយល់ ពីវិជ្ជាពេទ្យបុរាណចិន។

ថ្លែងទៅកាន់អង្គពិធី សរុបមានចំនួន៨០រូប ដែលរួមមានថ្នាក់ដឹកនាំនិងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យ Xiyuan នៃបណ្ឌិតសភាវិទ្យាសាស្រ្ត វេជ្ជសាស្រ្តចិន និស្សិត នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគម អ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា បានយល់ស្របនឹងបទបង្ហាញ ប្រកបដោយអត្ថន័យយ៉ាងស៊ីជម្រៅ របស់លោកស្រី Fan Maorong ប្រធានផ្នែកវេជ្ជសាស្រ្តបុរាណចិន ប្រចាំនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ ដែលបានរំលេច នូវអត្ថប្រយោជន៍ នៃការព្យាបាលជំងឺ តាមវេជ្ជសាស្រ្តបុរាណចិន ដែលមិនត្រឹមតែបង្កើន ភាពស៊ាំ ដល់រាងកាយប៉ុណ្ណោះទេ តែថែមទាំងមានភាព ចំណាស់និងមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជំងឺ ប្រកដោយប្រសិទ្ធភាពនិង ប្រសិទ្ធផលដោយផ្តោតលើការ លើកតម្កើង ក្នុងការប្រើប្រាស់ថែរក្សា សុខភាព ។

ភាពល្បីរន្ទឺ នៃវេជ្ជសាស្រ្តបុរាណចិន បានក្លាយជាជ្រុងមួយ នៃវប្បធម៌ចិន ហើយកាន់តែមានភាពល្បីល្បាញ ក្នុងពេលដែលវិធីព្យាបាលទាំងនេះ បានផ្តល់ផល យ៉ាងល្អប្រសើរ នៅក្នុងការព្យាបាល ជំងឺCovid-19 ។ ប្រជាជនកម្ពុជា បានចងចាំច្បាស់ណាស់ ក្នុងឆ្នាំ២០២០ ដែលក្រុម វេជ្ជសាស្ត្រ បុរាណចិន បានមកជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺCovid-19 ហើយចាប់ពីឆ្នាំ២០២១មក ការប្រើប្រាស់រួមដោយគួបផ្សំគ្នា នៃវ៉ាក់សាំង ការពារជំងឺកូវីដ១៩ និងថ្នាំបុរាណចិន Lian Hua Qing Wen បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការ និងគ្រប់គ្រង ជំងឺកូវីដ១៩នៅកម្ពុជា ស្ថានភាពរោគរបស់អ្នកឆ្លងជំងឺកូវីដ១៩ មានភាពប្រសើរឡើងយ៉ាងឆាប់រហ័ស ដែលបានកាត់បន្ថយអត្រា នៃករណីធ្ងន់ធ្ងរយ៉ាងច្រើន ។

លោកស្រី កែវ វណ្ណារិទ្ធ ប្រធានបណ្ណាល័យព្រឹទ្ធសភា បានថ្លែងនូវការកោតសរសើរ ចំពោះលោកស្រី Fan Maorong ដែលបានសម្រិតសម្រាំង នូវខ្លឹមសារសង្ខេបងាយ យល់ដល់អង្គពិធី ហើយបេសកកម្ម របស់ក្រុមគ្រូពេទ្យវេជ្ជសាស្រ្ត បុរាណចិននៅកម្ពុជា គឺជាការចូលរួមចំណែកយ៉ាងសកម្ម និងប្រកបដោយអត្ថន័យជាប្រវត្តិសាស្រ្ត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ មេត្រីភាពរវាងប្រជាជាតិនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ដែលមិនត្រឹម តែជាការចូលរួមក្នុងកិច្ចបង្កើនសេវាសុខភាព សាធារណៈកាន់តែប្រសើរនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងបានចាក់ឫស យ៉ាងជ្រៅទៅក្នុង ការតភ្ជាប់ដួងចិត្ត រវាងប្រជាជន និងប្រជាជន នៃប្រទេសយើងទាំងពីរ កម្ពុជានិងចិនថែមទៀតផង ៕
(ដោយ៖ វិទ្យុមិត្តភាពកម្ពុជា-ចិន)

To Top