ព័ត៌មានអន្តរជាតិ
បាតុករប៉ាឡេស្ទីន យ៉ាងហោចណាស់១០០នាក់ របួសក្នុងការប៉ះទង្គិចគ្នាសាជា ថ្មីជាមួយនឹង យោធាអ៊ីស្រាអ៊ែល
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុងបាតុករប៉ាឡេស្ទីន យ៉ាងហោចណាស់១០០នាក់ បានទទួលរងរបួសនៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នាមួយទៀតកាលពីថ្ងៃពុធ ម្សិលមិញជាមួយនឹងក្រុមយោធារបស់អ៊ីស្រាអ៊ែលនៅភាគខាងជើងនៃតំបន់ West Bank។ ក្រុមការងារមនុស្សធម៍របស់ប៉ាឡេស្ទីន បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយបញ្ជាក់ថា បាតុករប៉ាឡេស្ទីន ប្រមាណជា១០០នាក់ បានទទួលរងរបួសនៅក្នុងតំបន់ Beitaនិងតំបន់ Huwara ក្រោយពួកគេបាននាំគ្នាដើរតវ៉ានៅ តាមដងផ្លូវដោយមានទាំងការដុតកង់ឡាន និងគប់ដុំថ្មផងដែរ។ គួរឲ្យដឹងដែរថាក្រុមបាតុករ បាឡេស្ទីនជាច្រើនបាននាំគ្នាធ្វើការតវ៉ានៅ តាមមន្ទីរឃុំឃាំងមួយចំនួនរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West...