ព័ត៌មានអន្តរជាតិ

បាតុករប៉ាឡេស្ទីន យ៉ាងហោចណាស់១០០នាក់ របួសក្នុងការប៉ះទង្គិចគ្នាសាជា ថ្មីជាមួយនឹង យោធាអ៊ីស្រាអ៊ែល

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថាក្រុងបាតុករប៉ាឡេស្ទីន យ៉ាងហោចណាស់១០០នាក់ បានទទួលរងរបួសនៅក្នុងហេតុការណ៍
ប៉ះទង្គិចគ្នាមួយទៀតកាលពីថ្ងៃពុធ ម្សិលមិញជាមួយនឹងក្រុមយោធារបស់អ៊ីស្រាអ៊ែលនៅភាគខាងជើងនៃតំបន់ West Bank។

ក្រុមការងារមនុស្សធម៍របស់ប៉ាឡេស្ទីន បានថ្លែងនៅក្នុងសេចក្តីប្រកាសមួយបញ្ជាក់ថា បាតុករប៉ាឡេស្ទីន ប្រមាណជា១០០នាក់ បានទទួលរងរបួសនៅក្នុងតំបន់ Beita
និងតំបន់ Huwara ក្រោយពួកគេបាននាំគ្នាដើរតវ៉ានៅ តាមដងផ្លូវដោយមានទាំងការដុតកង់ឡាន និងគប់ដុំថ្មផងដែរ។

គួរឲ្យដឹងដែរថាក្រុមបាតុករ បាឡេស្ទីនជាច្រើនបាននាំគ្នាធ្វើការតវ៉ានៅ តាមមន្ទីរឃុំឃាំងមួយចំនួនរបស់អ៊ីស្រាអ៊ែល នៅក្នុងតំបន់ West Bank និង Gaza មួយរយៈចុងក្រោយ បន្ទាប់ពីអ្នកទោសជនជាតិប៉ាឡេស្ទីន ដែលកំពុងជាប់ឃុំក្នុងគុករបស់អ៊ីស្រាអ៊ែល បានអំពាវនាវពួកគេឲ្យជួយដល់ការ ដាក់សំពាធប្រឆាំងទៅ នឹងប្រទេសអ៊ីស្រាអ៊ែលនិងជាពិសេសនៅក្រោយ ការរត់គេចខ្លួន ពីសំណាក់អ្នកទោសប៉ាឡេស្ទីនចំនួន៦នាក់ នាពេលកន្លងមកថ្មីៗនេះផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top