យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ថា អ៊ីស្រាអ៊ែល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួនបានបញ្ចប់សមយុទ្ធលើអាកាសរួមគ្នាជាមួយកងកម្លាំងអាកាស និងអវកាសបារាំង ហៅកាត់ (FASF) និងកងទ័ពជើងទឹក នៅសមុទ្រមេឌីទែរ៉ាណេ ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងសមយុទ្ធដែលគេហៅថា Eastern Breeze នាវាផ្ទុកយន្តហោះ Charles de...
បរទេស ៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានប្រាប់ទូរទស្សន៍ជាតិ កាលពីថ្ងៃសៅរ៍ថា អង្គការណាតូ គួរតែរៀបចំការធានា ជាយថា ហេតុ សម្រាប់សន្តិសុខ របស់រុស្ស៊ី បន្ទាប់ពីការដោះស្រាយជម្លោះនៅអ៊ុយក្រែន ។ លោក Macron គឺជាមេដឹកនាំទីពីរ នៃប្រទេសសហភាពអឺរ៉ុប ក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាដោយបើកចំហ អំពីទំនាក់ទំនង...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត The Bloomberg កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាប្រទេសបារាំង កំពុងប្រឈមមុខទៅនឹងការប្រថុយប្រថាន ក្នុងការដាច់ភ្លើងអគ្គិសនីប្រើប្រាស់ ក្នុងរយៈពេលជាច្រើនថ្ងៃ នារដូវរងាខាងមុខ ដែលបណ្តាមកពីចំនួនរោងចក្រថាមពលនុយក្លេអ៊ែរ តិចជាងធម្មតា។ អជ្ញាធរអគ្គិសនីជាតិបារាំង EDF កំពុងធ្វើការជួសជុលនិងថែរក្សារោងចក្រ ដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនជាងពាក់កណ្តាល នៃរោងចក្រសរុបទូទាំងប្រទេស ដើម្បីត្រឡប់យកមកវាដំណើរការប្រើប្រាស់ឡើងវិញ ក្នុងឆ្នាំនេះ។ រដ្ឋាភិបាលបារាំងក៏បានអំពាវនាវ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna នៅក្នុងអំឡុងពេលផ្តល់បទសំភាស កាលពីថ្ងៃម្សិលមិញ បានលើកឡើងថា ប្លុកអឺរ៉ុប ចាំបាច់ត្រូវការភាពស្វយ័ត កាន់តែច្រើនជាងនេះបន្ថែមទៀត ចេញពីសហរដ្ឋអាមេរិក ដើម្បីអាចបញ្ចប់កង្វល់របស់ខ្លួន ទៅលើលទ្ធផលនៃការបោះឆ្នោត នៅអាមេរិក។ ថ្លែងនៅក្នុងបទសំភាសជាមួយនឹងកាសែត Le Parisien លោកស្រី Colonna ត្រូវបានសាកសួរសំណួរ ដែលពាក់ព័ន្ធទៅនឹងលទ្ធផល នៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ...
បរទេស៖ សម័យប្រជុំនៃសភាបារាំង កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានផ្អាក បន្ទាប់ពីសមាជិកសភាមួយរូប ត្រូវបានចោទប្រកាន់ពីបទជេរប្រមាថ “ប្រកាន់ពូជសាសន៍” ទៅលើសមាជិកសភាម្នាក់ ក្នុងអំឡុងពេលជជែកពិភាក្សាគ្នា ស្តីពីការធ្វើចំណាកស្រុក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ឧបទ្ទវហេតុនេះបានកើតឡើង នៅពេលដែលលោក Carlos Martens Bilongo សមាជិកសភាមកពីគណបក្សឆ្វេងនិយម...
បរទេស៖ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ហ្វូងបាតុករដ៏ច្រើនសន្ធឹកសន្ធាប់ បាននាំគ្នាប្រមូលផ្តុំ ធ្វើបាតុកម្មនៅតាមដងផ្លូវជាច្រើន ក្នុងទីក្រុងប៉ារីស ដើម្បីសម្តែងការមិនសប្បាយចិត្ត ចំពោះការកើនឡើងនៃ ចំណាយចាំបាច់ប្រចាំថ្ងៃ។ ព្រឹត្តិការណ៍នេះត្រូវបានកើតឡើង នៅក្រោយពេលដែលសហជីព ដ៏ធំបំផុតរបស់ប្រទេសនេះបន្តកូដកម្ម តាមរោងចក្រចម្រាញ់ប្រេង ហើយជាលទ្ធផលស្ថានីយ៍ប្រេងឥន្ធនៈ ជាច្រើននៅទូទាំងប្រទេសបានប្រកាសបិទទ្វា។ ការតវ៉ាប្រឆាំងដែលត្រូវបានរៀបចំ និងដឹកនាំដោយលោក Jean Luc Melenchon អតីតបេក្ខភាពប្រធានាធិបតីបារាំង មកគណបក្សឆ្វេងនិយម...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រទេសបារាំងបានធ្វើការ បញ្ជូនហ្គាសជាលើកដំបូង ទៅឲ្យប្រទេសអាល្លឺម៉ង់ ក្នុងអំឡុងពេលនៃការកើនឡើង សំពាធនិងវិបត្តិលើវិស័យ ថាមពលរបស់ប្លុកអឺរ៉ុបទាំងមូល។ ប្រភពដដែលបានសរសេរទៀតថា ហ្គាសដែលបានបញ្ជូនទៅឲ្យ អាល្លឺម៉ង់តាមរយៈបំពង់បង្ហូរប្រេង គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង រវាងប្រទេសទាំងពីរ ដើម្បីកាត់បន្ថយបញ្ហាកង្វះខាត ថាមពលបន្ទាប់ពីរុស្សីបានបិទ ការផ្គត់ផ្គត់ទាំងស្រុងទៅឲ្យអឺរ៉ុប។ ទោះបីជាទំហំនៃការផ្គត់ផ្គង់ ត្រូវបានគេមើលឃើញថា មានតិចជាងតំរូវការប្រចាំថ្ងៃ របស់អាល្លឺម៉ង់ប្រមាណជា...
ប៉ារីស ៖ ក្រសួងការពារជាតិរ៉ូម៉ានី បានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា ប្រទេសបារាំង នឹងដាក់ពង្រាយរថពាសដែក និងរថក្រោះនៅកណ្តាលប្រទេសរ៉ូម៉ានី នៅចុងខែតុលា ដើម្បីពង្រឹងក្រុមប្រយុទ្ធ របស់អង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង (NATO) ដែលឈរជើងនៅទីនោះ ។ ក្រុមហ៊ុនដឹកជញ្ជូនរថពាសដែក និងក្រុមហ៊ុនរថក្រោះ Leclerc របស់កងទ័ពបារាំង នឹងត្រូវបញ្ជូនទៅកាន់ទីក្រុង Cincu ភាគកណ្តាលនៃប្រទេសរ៉ូម៉ានី...
ប៉ារីស ៖ ប្រទេសបារាំង នឹងបន្តរបាំងពន្ធលើ ថាមពលរបស់ខ្លួន ដែលមានតម្លៃ ១៦ពាន់លានអឺរ៉ូ (១៥ពាន់លានដុល្លារ អាមេរិក) នៅក្នុងវិក័យប័ត្រថវិកាឆ្នាំ ២០២៣ របស់ប្រទេសនេះ នេះបើតាមរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុ Bruno Le Maire និងរដ្ឋមន្ត្រីប្រតិភូ សម្រាប់គណនី សាធារណៈ Gabriel Attal...
ប៉េកាំង៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានប្រាប់ជំនួយការប្រធានាធិបតីបារាំង កាលពីថ្ងៃពុធថា ប្រទេសចិនកោតសរសើរ ចំពោះការបញ្ចេញមតិ ជាសាធារណៈរបស់ ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ចំពោះការប្រឆាំងទៅនឹង “សង្រ្គាមត្រជាក់ថ្មី” ។ លោក Wang Yi បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក...